Pages

ពងបែក​ក្នុងមាត់ ៖ មូល​ហេតុ និង​វិធី​ព្យាបាល


ជម្ងឺ ​ពងបែក​ក្នុងមាត់​ជាជម្ងឺ​មួយដែល​មិនអាច​ធ្វើការ​សន្និដ្ឋាន​ពីមូល​ហេតុ​ពិត ​ប្រាកដ​របស់វា​បានទេ​ថាតើ​ជម្ងឺនេះ​វាកើត​ឡើង​ដោយសារ​មូលហេតុ​អ្វីខ្លះ​ នោះ។ព្រោះ​ជម្ងឺ​នេះកើត​ឡើង​ជាញឹក​ញាប់​ហើយ​ជាសះ​ស្បើយ​ទៅវិញ​ដោយឯក​ឯង​មិន​ ចាំបាច់​ព្យាបាល​ឡើយ។មាន​ប្រជាជន​នៅលើ​ពិភព​លោក​ប្រហែល​ជា២៥​ភាគរយ​បានកើត​ មានជម្ងឺ​នេះ​ដែល​បណ្ដាល​ឱ្យមាន​ការឈឺ​ចាប់នៅ ក្នុងមាត់ និង​ពិបាក​ក្នុងការ​ទទួល​ទាន​អាហារ​ផងដែរ។
រូបភាពទស្សនាវដ្ដីសុខភាពយើង
លោក​វេជ្ជ​បណ្ឌិត សុក សំអាត ប្រធាន​ផ្នែក​ត្រចៀក​ច្រមុះ និង​បំពងក នៃមន្ទីរ​ពេទ្យ​ព្រះអង្គ​ឌួង​មានវត្ដ​មានបក​ស្រាយ​បំភ្លឺនូវ​ប្រធាន​បទមួយ​ ស្ដីអំពី​ជម្ងឺ​ពងបែក​ក្នុងមាត់​ជូន​ប្រិយមិត្ដ​អ្នកអាន​ដើម្បី​ស្វែង​ យល់តាម​រយៈ​ទស្ស​នាវដ្ដី​សុខភាព​យើង។
លក្ខណៈ​ជម្ងឺពង​បែក​ក្នុងមាត់
ជម្ងឺ​ពងបែក​ក្នុងមាត់​គឺ​សំដៅ​ដល់​ជម្ងឺ​មួយ​ប្រភេទ​ដែល​កើតមាន​នៅក្នុង ​មាត់ ដែល​ភាគច្រើន​កើតមាន​នៅលើ​មនុស្ស​ក្មេង និង​យុវវ័យ។ ប្រជាជន​នៅលើ​ពិភព​លោក​មាន​ប្រហែល​ជា២៥​ភាគរយ​បានកើត​ជម្ងឺនេះ​ដោយចាប់​ ផ្ដើម​ដំបូង​ឡើង​ជម្ងឺ​ពងបែក​ក្នុង​មាត់មាន​ពងទឹក​តូច ឬធំ ទៅតាម​សណ្ឋាន​នីមួយៗ​របស់វា។ ហើយ​ពងទឹក​នេះក៏​បានធ្លាយ​ទឹករួច​ក្លាយទៅ​ជា​ដំបៅ​រលាក​សើ​ស្បែក ដែលស៊ី​ស្បែករាក់ ឬជ្រៅ​ទៅតាម​កម្រិត​នីមួយៗ​របស់​វានៅ​ក្នុងមាត់​រួចក៏​បង្កទៅ​ជាជម្ងឺ​ពងបែក ​ក្នុងមាត់។
ប្រភេទ និង​រោគ​សញ្ញា​ជម្ងឺ​ពងបែក​ក្នុង​មាត់
ជម្ងឺ​ពងបែក​ក្នុងមាត់​ត្រូវបាន​បែងចែក​ជា៣​កម្រិត។
1 . ប្រភេទ​កម្រិត​ទី១ ឬ​កម្រិត​ស្រាល ៖ ជា​ប្រភេទ​កម្រិត​ស្រាល​មានការ​ឈឺចាប់​បន្ដិច​បន្ដួច​មានពង​តូចៗ​នៅលើ​ស្បែក ​ខាងក្រៅ​សើៗ ហើយ​ដំបៅ​មិនស៊ី​ជ្រៅឡើយ ហើយ​ឆាប់ជា​សះស្បើយ​តែក្នុង​រយៈពេល​ពី៧​ទៅ១០​ថ្ងៃតែ​ប៉ុណ្ណោះ​ដោយ​មិនទុក​ ស្លាក ស្នាមអ្វី​ទាំងអស់។ ពង​បែក​កម្រិត​តូចមាន​ទំហំ​តូច​ប្រហែល​ជា១​មីលី​ម៉ែត្រ ឬយ៉ាង​ធំ១​សង់ទី​ម៉ែត្រ​ហើយ​មាន​ប្រជា​ជន​ប្រហែល​៨៥ ភាគរយ​បានកើត​ជម្ងឺពង​បែកក្នុង​មាត់​ប្រភេទ​នេះ។
2 . ប្រភេទ​កម្រិត​ទី២ ឬ​កម្រិត​ធ្ងន់ ៖ ជា ​ប្រភេទ​កម្រិត​ធ្ងន់មាន​ការឈឺ​ចាប់ខ្លាំង​មានពង​តិចជាង​ពង​ប្រភេទ​កម្រិត​ តូច​និងមាន​ដំបៅ​ស៊ីជ្រៅ​ដល់​ស្បែក​ខាងក្នុង ហើយ​ជាសះ​ស្បើយ​ក្នុងរយៈ​ពេលពី​៦សប្ដាហ៍​ទៅ៨​សប្ដាហ៍​ដោយ​បន្សល់ទុក​ ស្លាកស្នាម។ ពងបែក​ប្រភេទ​កម្រិត​ធំមាន​ទំហំ​ពី២​ទៅ៣​សង់ទី​ម៉ែត្រ​និងមាន​ប្រជា​ជន​ ប្រមាណ​១០ភាគ​រយបាន​កើតជម្ងឺ​ពងបែក​ក្នុងមាត់​ស្ថិតក្នុង កម្រិត​នេះ។
3 . ប្រភេទ​កម្រិត​ទី៣ ឬ​កម្រិត​មាន​អែប៉េស ៖ ជា ​ប្រភេទ​ដែលមាន​ទម្រង់​ជាអែ​ប៉េស​ដែល​កម្រ​កើតមាន​ហើយ​ដំបៅ មាន​ច្រើន និងមាន​ទំហំ​ចាប់ពី​១ទៅ​២សង់​ទីម៉ែត្រ​ផ្ដុំគ្នា​ជាកញ្ចុំ​ៗនៅ​លើស្បែក​ ខាងក្រៅ។ ការជា​សះស្បើយ​គឺក្នុង​រយៈពេល​ចាប់ពី​៧ទៅ ១០ថ្ងៃ​តែ​ប៉ុណ្ណោះ ដោយគ្មាន​ទុក​បន្សល់​នូវស្លាក​ស្នាមអ្វី​ឡើយ ដូចគ្នា​នឹងពង​បែក​ប្រភេទ​កម្រិត​តូចដែរ។
មូល​ហេតុ​ពងបែក​ក្នុងមាត់
ពិបាក​ក្នុងការ​សន្និដ្ឋាន​ពីមូល​ហេតុ​ពិត​ប្រាកដ​នៃជម្ងឺ​ពងបែក​ក្នុង​ មាត់​ណាស់ ប៉ុន្ដែ​មាន​មូល​ហេតុ​មួយ​ចំនួន​ដែលធ្វើ​ឱ្យមាន ការ​សង្ស័យ។
  • ការប៉ះ​ទង្គិច​សាច់​ក្នុងមាត់
  • អាលែ​ស៊ីស្បែក​ក្នុងមាត់​ដែល​បណ្ដាល​មកពី​ការ​ទទួល​ទាន​ចំណី​អាហារ ដូចជា​ក្ដៅ ត្រជាក់ ផ្អែម​ជាដើម
  • កង្វះ​ជាតិ​វីតាមីន​បេ១ បេ២
  • មាន​វីរុស​អែប៉េស និងមាន​វីរុស​ផ្សេងៗ​ទៀតដែល​កើតមាន​នៅក្នុង​មាត់
  • ជម្ងឺ​រលាក​ពោះវៀន
  • លោកអ្នក​ខ្លះ​សម្អាត​ធ្មេញ​ញឹក​ញាប់​ពេក ក៏ធ្វើ​ឱ្យមាន​អាលែ​ស៊ីស្បែក​ក្នុងមាត់​ដែរ​បណ្ដាល​ឱ្យក្លាយ​ទៅជា​មានពង​បែក មាត់​ព្រោះនៅ​ក្នុងថ្នាំ​ដុះធ្មេញ និងថ្នាំ​ខ្ពុរមាត់​ទាំងនោះ​មានជាតិ​សូដ្យូម ឡូរីល សុលផាត​ជាដើម។
  • អ្នក​ជម្ងឺ​អេដស៍ និងអ្នក​កើត​មហារីក​គ្រាប់​ឈាមក៏​មានពង​បែក​ក្នុងមាត់​ដែរ។
វិធី​ព្យាបាល​ពងបែក​ក្នុងមាត់
គេមិន​អាច​ព្យាបាល​ឱ្យជា​ដាច់​នោះទេ ព្រោះ​ជម្ងឺនេះ​កើត​ឡើង​ជាញឹក​ញាប់​និងជា​សះ​ស្បើយ​ទៅវិញ​ដោយ​ឯកឯង។ ប៉ុន្ដែ​គេអាច​ព្យាបាល​វាបាន​បណ្ដោះ​អាសន្ន ដូចជា​ក្នុង​ករណី​មានពង​បែក​ក្នុងមាត់​រួមផ្សំ​នឹងការ​ឈឺចាប់​ត្រូវ​ប្រើ​ ឱសថ​ដើម្បី​បំបាត់​ការឈឺ ចាប់។ ចំពោះ​លោកអ្នក​មានពង​បែកក្នុង​មាត់​កម្រិត​តូច ត្រូវ​ប្រើថ្នាំ​ខ្ពុរ​មាត់​ណា​ដែល​បំបាត់​ការ​ឈឺចាប់​និង​ជាតិថ្នាំ​ផ្សះ​ អាចធ្វើ​ឱ្យជា ឆាប់​រហ័ស។ ផ្ទុយ​ទៅវិញ​បើ​មាន​ពងបែក​ក្នុងមាត់​ប្រភេទ​កម្រិត​ធំវិញ​ត្រូវ​ប្រើថ្នាំ​ ប៉ូម៉ាត​ដែល​ជួយ​បំបាត់​ការ​ឈឺចាប់ ដែល​មាន ប្រសិទ្ធ​ភាពខ្ពស់​ក្នុងការ​ព្យាបាល​ឱ្យជា​សះស្បើយ​រយៈពេល​ខ្លី។
ផល​ប៉ះ​ពាល់​ពង​បែក​ក្នុង​មាត់
ជម្ងឺ​ពងបែក​ក្នុងមាត់​ធ្វើឱ្យ​មាន​ផលប៉ះ​ពាល់​យ៉ាង​ច្រើន ដូចជា​ធ្វើឱ្យ​លោកអ្នក​មានការ​ឈឺចាប់​នៅក្នុង​មាត់​ពិបាក​ក្នុងការ ទំពា​ចំណី​អាហារ មិនបាន​ស្រួល និងមិន​ម៉ត់ល្អ អាចឱ្យ​ក្រពះ​លោកអ្នក​រលាក​ដោយសារ​ក្រពះ​ពិបាក​កិន​រំលាយ​អាហារ​ជាដើម។ ចំណែក​ពោះវៀន​ដែលត្រូវ​ស្រូបសារ​ធាតុ​ចំណី​អាហារ​បន្ដពី​ក្រពះទៅ​ចិញ្ចឹម​ សរីរាង្គ​ក៏មិន​សូវបាន​ល្អដែរ។
ដំ​បូន្មាន​អ្នក​ឯកទេស
ទោះបី​ជាជម្ងឺ​ពងបែក​ក្នុងមាត់​ជាជម្ងឺ​ដែលកើត​បាត់ៗ និងជា​សះស្បើយ​ដោយឯក​ឯងក៏​ដោយ​ប៉ុន្ដែអ្នក​ជម្ងឺក៏​មិនត្រូវ​ធ្វេស​ប្រហែស​ ក្នុងការ​ព្យាបាល​ដែរ។ ព្រោះពង​ទឹកខ្លះ​ដែល​កើតមក​វាស៊ី​ជ្រៅ​បន្ដិច​ម្ដងៗ​រហូត​ធ្វើឱ្យ​មាន​ដំបៅ​ ដល់ស្បែក​ស្រទាប់​ខាងក្នុង ហើយ​មិនព្រម​ជាសះ​ស្បើយ​ឯកឯង​សោះនោះ វាក៏​អាចធ្វើ​ឱ្យមាន​គ្រោះថ្នាក់​ដល់​ជីវិត​ដែរ។ ដូច្នេះ​អ្នក​ជម្ងឺ​គួរទៅ​ជួបគ្រូ​ពេទ្យ​ឯកទេស ជា​បន្ទាន់ ដើម្បី​ព្យាបាល​ទាន់ពេល។

បញ្ហាខូចតម្រងនោម អាចកើតមាន ដោយសារតែ ទម្លាប់អាក្រក់ ទាំង៧យ៉ាងនេះ


បញ្ហាខូចតម្រងនោម វាជាជម្ងឺទូទៅដែល តែងតែកើតឡើងមកពីការ មិនសូវខ្វល់រឺមិនយកចិត្តទុកដាក់ ពីសកម្មភាព និងចំនីអាហាររបស់អ្នក ដែលបានបំផ្លាញដល់តម្រងនោម។ ជាការពិតវា អាចបង្កការ ឈឺចាប់នៅពេលអ្នកបត់ជើងម្តងៗ ចុះអ្នកដឹងទេ ថាទង្វើអ្វីខ្លះ ដែលកំពុងតែធ្វើ វាបានបំផ្លាញ ដល់តម្រងនោមនោះ ?
 ១) មិនសូវពិសារទឹក៖ ទឹកជាសារធាតុមួយសំខាន់ សម្រាប់សារពាង្គកាយអ្នក ប្រសិនបើអ្នកមិនសូវ បានពិសារទឹក វាមិនអាចអោយឈាម អ្នករត់ស្រួលបានទេ និង ទឹកនោមផ្ទុកទៅដោយបាក់តេរី និងមេរោគយ៉ាងច្រើន ពីព្រោះអ្នកមិនបានយកជាតិទឹក ទៅសម្អាតក្នុង សារពាង្គកាយខាងក្នុង។ ដូច្នេះអ្វីដែល សំខាន់អ្នកគួរតែ ពិសារទឹកអោយបានច្រើន នៅពេលទឹកមានក្នុងខ្លួនអ្នក កាន់តែច្រើន វាជម្រុញអោយទៅសម្អាត នូវកាកសំណល់ក្នុង ប្លោកនោមរបស់អ្នក។

២) ជាតិប្រៃ៖ ជាតិប្រៃផ្ទុកទៅដោយជាតិ ស្យូដ្យូមដែលរងប៉ះពាល់ ជាមួយតម្រងនោមខ្លាំងណាស់ ជាង៩៥%ដែលជាតិស្យូដ្យូមមាន ក្នុងអាហាររបស់អ្នក ។ ជាពិសេសអំបិលបានធ្វើអោយ មានសារធាតុមួយឈ្មោះថា Edema វាអាចអោយសម្ពាធឈាមអ្នកកើនឡើង និងតម្រងនោមក៏មានបញ្ហាដែរ។ ជាការពិត មួយថ្ងៃអ្នកអាចបរិភោគជាតិអំបិល ដែលមានក្នុងរបបអាហារ ត្រឹមតែ៦ក្រោមបានហើយ។

៣) ឈឺបញ្ហាតម្រងនោម តែមិនព្រមព្យាបាល៖ នេះជាទង្វើមួយ ដែលធ្វើអោយតម្រងនោម ខូចកាន់តែខ្លាំង នៅពេលអ្នកមានបញ្ហានេះតាំងពីយូរ ប៉ុន្តែអ្នកមិនព្រមព្យាបាល វាអោយជាស្បះស្បើយ អ្នកនៅតែទុក ដូច្នេះជម្ងឺនេះនៅតែរុំារៃជារៀងរហូត ។ ចំពោះរោគសញ្ញានៃជម្ងឺតម្រងនោមនេះ គឺនៅពេលខែត្រជាក់ ទឹកនោមមានចេញឈាម ហើម ឈឺក្បាល និងក្អួត ។

៤) បរិភោគសាច់ច្រើនពេក៖ ចំពោះមនុស្សមួយចំនួន បានគិតថា ការបរិភោគសាច់ ជាអាហារអាចអោយសុខភាពល្អបាន ប៉ុន្តែគំនិតបែបនេះ គឺខុសនៅពេលអ្នក កាន់តែបរិភោគសាច់កាន់តែ ច្រើនធ្វើអោយកើនឡើង ជាតិប្រូតេអ៊ីនកាន់តែខ្លាំង និងប៉ះពាល់ដល់តម្រងនោម។  ប្រសិនបើ អ្នកចង់ទទួលបាន ជាតិប្រូតេអ៊ីនក្នុងខ្លួនរបស់អ្នក អាចបរិភោគត្រឹមតែ០.៨គីឡូក្រាម ក្នុងមួយថ្ងៃ មានន័យថាមនុស្សដែល មានទម្ងន់៥០គីឡូ អាចបរិភោគសាច់ត្រឹមតែ៤០ក្រាម។

៥) មិនសូវបរិភោគអាហារ៖ វាក៏ជាចំនុចមួយ ដែលគ្រោះថ្នាក់ដល់តម្រងនោម ពីព្រោះវាប៉ះពាល់ដល់ការរំលាយអាហារ ដោយសារតែគ្មាន សារធាតុអាហារចូល ទៅក្នុងក្រពះ ដូច្នេះក្រពះគ្មានអ្វីកិន និងប្លោកនោម គ្មានអ្វីបញ្ចេញចោលទៀត ធ្វើអោយស្ទះ ។ យ៉ាងណាមិញ អ្នកអាចបរិភោគអាហារ អោយទៀងពេល ដើម្បីអោយសុខភាព ខាងតម្រងនោមមានសុខភាពល្អបាន។

៦) ការប្រើថ្នាំបំបាត់ការឈឺចុកចាប់ច្រើន ហួសកំរិត៖ ប្រសិនបើអ្នកកំពុងប្រើថ្នាំបំបាត់ការឈឺ ចុកចាប់ ច្រើនហូសកំរិត អ្នកគួរតែបន្ថយវាខ្លះ ពីព្រោះថ្នាំនេះ បានបង្អាក់ឈាម មិនអោយរត់បានស្រួល និងបង្អាក់ទឹកនោមថែមទៀត។

៧) គ្រឿងស្រវឹង៖ ចំពោះគ្រឿងស្រវឹង អាចបំផ្លាញដល់ប្រព័ន្ធតម្រងនោមអ្នក នៅពេលអ្នកពិសារគ្រឿងស្រវឹង ដូចជាស្រាជាដើម ច្រើនហូសកំរិត ធ្វើអោយទឹកនោមមានជាតិអាស៊ីតកាន់តែច្រើន។

ទម្លាប់ទាំង៧ដែលអ្នកកំពុងបំផ្លាញ តម្រងនោមអ្នក អោយខូច ដូច្នេះប្រសិនបើអ្នកបានដឹងហើយ គួរតែប្រញាប់ផ្លាស់ប្តូរទម្លាប់នេះ ដើម្បីអាចអោយសុខភាពតម្រងនោម អ្នកមានសុខភាពល្អបាន ជារៀងរហូត។