កន្លែងដែលឈឺនៅក្នុងពោះ អាចបង្ហាញពីមូលហេតុនៃការឈឺ។
សុខភាព Healthy
កន្លែងដែលឈឺនៅក្នុងពោះ អាចបង្ហាញពីមូលហេតុនៃការឈឺ។
កន្លែងដែលឈឺនៅក្នុងពោះ អាចបង្ហាញពីមូលហេតុនៃការឈឺ។
តើអ្វីជា អុយរិចអាស៊ីត?
Ads Native
អាស៊ីតអ៊ុយរិច (Uric Acid) គឺជាសារធាតុផ្សំគីមីមួយ ដែលបង្កើតឡើងនៅពេលរាងកាយបំបែកសារធាតុដែលហៅថាព្យូរីន (Purines)។ ព្យូរីនអាចបង្កើតឡើងដោយរាងកាយផ្ទាល់ និងមាននៅក្នុងអាហារដែលយើងបរិភោគ ដូចជា៖
-
សាច់សត្វ (ជាពិសេសសាច់ជ្រូក សាច់គោ)
-
សាច់ត្រី (ដូចជា ត្រីសាឡ្មុន ត្រីសាបាហ្គោ)
-
សាច់សត្វមានសំបុក (ដូចជា បង្គា)
-
ស្រាបៀរ និងភេសជ្ជៈផ្អែមៗ
Ads Native.
នៅក្នុងស្ថានភាពធម្មតា អាស៊ីតអ៊ុយរិចនឹងរលាយក្នុងឈាម ហើយត្រូវបានបញ្ជូនទៅកាន់តម្រងនោម ដើម្បីបញ្ចេញចេញតាមនោម។ បើរាងកាយផលិតអាស៊ីតអ៊ុយរិចច្រើនពេក ឬបញ្ចេញវាចេញមិនគ្រប់គ្រាន់ វាអាចនាំឲ្យកម្រិតអាស៊ីតអ៊ុយរិចក្នុងឈាមឡើងខ្ពស់ ដែលហៅថា Hyperuricemia។YouTube
បញ្ហាសុខភាពដែលអាចកើតឡើងពី Hyperuricemia
-
ជំងឺទឹកនោម (Gout): ជារូបភាពមួយនៃជំងឺអាថ៌កំបាំង ដែលកើតឡើងដោយសារអាស៊ីតអ៊ុយរិចបង្កើតជាគ្រាប់ស្ពាន់ក្នុងសន្លាក់ ដោយសារកម្រិតអាស៊ីតអ៊ុយរិចខ្ពស់។
-
ថ្មតម្រងនោម (Kidney Stones): អាស៊ីតអ៊ុយរិចអាចបង្កើតជាថ្មក្នុងតម្រងនោម បណ្ដាលឲ្យឈឺចាប់ និងបញ្ហានៅក្នុងប្រព័ន្ធនោម។
-
ជំងឺតម្រងនោម (Kidney Disease): ការប្រមូលផ្តុំអាស៊ីតអ៊ុយរិចអាចប៉ះពាល់ដល់សុខភាពតម្រងនោម។
ការត្រួតពិនិត្យកម្រិតអាស៊ីតអ៊ុយរិច
កម្រិតអាស៊ីតអ៊ុយរិចធម្មតា៖
-
បុរស៖ 3.4–7.0 mg/dL
-
នារី៖ 2.4–6.0 mg/dL
បើកម្រិតលើសពី 7.0 mg/dL អាចចាត់ទុកថាជា Hyperuricemia។
វិធីសាស្ត្រការពារ និងព្យាបាល
-
ជៀសវាងអាហារដែលមានព្យូរីនខ្ពស់ (សាច់ក្រហម សាច់សត្វមានសំបុក ស្រាបៀរ)
-
ផឹកទឹកច្រើន ដើម្បីជួយបញ្ចេញអាស៊ីតអ៊ុយរិចតាមនោម
-
រក្សាភាពសុខភាពល្អ ដោយហាត់ប្រាណ និងគ្រប់គ្រងទម្ងន់
-
ប្រើថ្នាំ Allopurinol ឬ Febuxostat ដើម្បីបន្ថយកម្រិតអាស៊ីតអ៊ុយរិច (ត្រូវមានការណែនាំពីវេជ្ជបណ្ឌិត)
មូលហេតុនាំអោយកើតមហារីក
Native Ads
បារី ធាត់ សុរា កាំរស្មីអ៊ុលត្រាវីយូឡែត អត់ហាត់ប្រាណ អត់សូវហូបបន្លែ/ផ្លែឈើ ឆ្លងមេរោគ HPV ។ល។
និយាយអោយស្រួលស្តាប់ មហារីក មកពីពាក្យ មហា បូក រីក គឺ រីកលឿន។ រីកលឿន គឺសំដៅ កោសិការីកធំ កើតកូនលឿនខុសធម្មតា រួចប្រមូលកើតបានជាដុំ និងមានសមត្ថភាពរាលដាលទៅកន្លែងជិតខាង រួចរាលតាមសរសៃឈាម តាមសរសៃទឹករងៃទៅកន្លែងផ្សេងទៀតបាន។
កោសិកាធម្មតាមិនមែនកោសិកាមហារីក វាមានភ្នាក់ងារត្រួតពិនិត្យ ៣កន្លែង កន្លែងអោយកើតកូន កន្លែងមិនអោយកើតកូនបន្តទៀត និងកន្លែងជាងជួសជុលបើមានខូចអីមួយ។
មូលហេតុខាងលើ នាំអោយខូចភ្នាក់ងារណាមួយ នាំអោយកោសិកាធម្មតា ក្លាយជាកោសិកា មហារីក។ មូលហេតុខាងលើជាកត្តាអាចកែបាន ដូចជាហាត់ប្រាណជាប់លាប់ មានសុខភាពល្អ មានភាពស៊ាំល្អ តមបារី តមស្រា តមធាត់ ហូបបន្លែ ផ្លែឈើ ចាក់វ៉ាក់សាំងតាមពេទ្យប្រាប់ ។ល។
មានមូលហេតុ តពូជដែរ ដែលជាមូលហេតុមិនអាចកែបាន។
ស្រង់ចាកពី DynaMed, Cancer Prevention, Modifiable Risk Factors. DynaMed is free for AC
ពងបែកក្នុងមាត់ ៖ មូលហេតុ និងវិធីព្យាបាល
លក្ខណៈជម្ងឺពងបែកក្នុងមាត់
ជម្ងឺពងបែកក្នុងមាត់គឺសំដៅដល់ជម្ងឺមួយប្រភេទដែលកើតមាននៅក្នុង មាត់ ដែលភាគច្រើនកើតមាននៅលើមនុស្សក្មេង និងយុវវ័យ។ ប្រជាជននៅលើពិភពលោកមានប្រហែលជា២៥ភាគរយបានកើតជម្ងឺនេះដោយចាប់ ផ្ដើមដំបូងឡើងជម្ងឺពងបែកក្នុងមាត់មានពងទឹកតូច ឬធំ ទៅតាមសណ្ឋាននីមួយៗរបស់វា។ ហើយពងទឹកនេះក៏បានធ្លាយទឹករួចក្លាយទៅជាដំបៅរលាកសើស្បែក ដែលស៊ីស្បែករាក់ ឬជ្រៅទៅតាមកម្រិតនីមួយៗរបស់វានៅក្នុងមាត់រួចក៏បង្កទៅជាជម្ងឺពងបែក ក្នុងមាត់។
ប្រភេទ និងរោគសញ្ញាជម្ងឺពងបែកក្នុងមាត់
ជម្ងឺពងបែកក្នុងមាត់ត្រូវបានបែងចែកជា៣កម្រិត។
1 . ប្រភេទកម្រិតទី១ ឬកម្រិតស្រាល ៖ ជាប្រភេទកម្រិតស្រាលមានការឈឺចាប់បន្ដិចបន្ដួចមានពងតូចៗនៅលើស្បែក ខាងក្រៅសើៗ ហើយដំបៅមិនស៊ីជ្រៅឡើយ ហើយឆាប់ជាសះស្បើយតែក្នុងរយៈពេលពី៧ទៅ១០ថ្ងៃតែប៉ុណ្ណោះដោយមិនទុក ស្លាក ស្នាមអ្វីទាំងអស់។ ពងបែកកម្រិតតូចមានទំហំតូចប្រហែលជា១មីលីម៉ែត្រ ឬយ៉ាងធំ១សង់ទីម៉ែត្រហើយមានប្រជាជនប្រហែល៨៥ ភាគរយបានកើតជម្ងឺពងបែកក្នុងមាត់ប្រភេទនេះ។
2 . ប្រភេទកម្រិតទី២ ឬកម្រិតធ្ងន់ ៖ ជា ប្រភេទកម្រិតធ្ងន់មានការឈឺចាប់ខ្លាំងមានពងតិចជាងពងប្រភេទកម្រិត តូចនិងមានដំបៅស៊ីជ្រៅដល់ស្បែកខាងក្នុង ហើយជាសះស្បើយក្នុងរយៈពេលពី៦សប្ដាហ៍ទៅ៨សប្ដាហ៍ដោយបន្សល់ទុក ស្លាកស្នាម។ ពងបែកប្រភេទកម្រិតធំមានទំហំពី២ទៅ៣សង់ទីម៉ែត្រនិងមានប្រជាជន ប្រមាណ១០ភាគរយបានកើតជម្ងឺពងបែកក្នុងមាត់ស្ថិតក្នុង កម្រិតនេះ។
3 . ប្រភេទកម្រិតទី៣ ឬកម្រិតមានអែប៉េស ៖ ជា ប្រភេទដែលមានទម្រង់ជាអែប៉េសដែលកម្រកើតមានហើយដំបៅ មានច្រើន និងមានទំហំចាប់ពី១ទៅ២សង់ទីម៉ែត្រផ្ដុំគ្នាជាកញ្ចុំៗនៅលើស្បែក ខាងក្រៅ។ ការជាសះស្បើយគឺក្នុងរយៈពេលចាប់ពី៧ទៅ ១០ថ្ងៃតែប៉ុណ្ណោះ ដោយគ្មានទុកបន្សល់នូវស្លាកស្នាមអ្វីឡើយ ដូចគ្នានឹងពងបែកប្រភេទកម្រិតតូចដែរ។
មូលហេតុពងបែកក្នុងមាត់
ពិបាកក្នុងការសន្និដ្ឋានពីមូលហេតុពិតប្រាកដនៃជម្ងឺពងបែកក្នុង មាត់ណាស់ ប៉ុន្ដែមានមូលហេតុមួយចំនួនដែលធ្វើឱ្យមាន ការសង្ស័យ។
- ការប៉ះទង្គិចសាច់ក្នុងមាត់
- អាលែស៊ីស្បែកក្នុងមាត់ដែលបណ្ដាលមកពីការទទួលទានចំណីអាហារ ដូចជាក្ដៅ ត្រជាក់ ផ្អែមជាដើម
- កង្វះជាតិវីតាមីនបេ១ បេ២
- មានវីរុសអែប៉េស និងមានវីរុសផ្សេងៗទៀតដែលកើតមាននៅក្នុងមាត់
- ជម្ងឺរលាកពោះវៀន
- លោកអ្នកខ្លះសម្អាតធ្មេញញឹកញាប់ពេក ក៏ធ្វើឱ្យមានអាលែស៊ីស្បែកក្នុងមាត់ដែរបណ្ដាលឱ្យក្លាយទៅជាមានពងបែក មាត់ព្រោះនៅក្នុងថ្នាំដុះធ្មេញ និងថ្នាំខ្ពុរមាត់ទាំងនោះមានជាតិសូដ្យូម ឡូរីល សុលផាតជាដើម។
- អ្នកជម្ងឺអេដស៍ និងអ្នកកើតមហារីកគ្រាប់ឈាមក៏មានពងបែកក្នុងមាត់ដែរ។
គេមិនអាចព្យាបាលឱ្យជាដាច់នោះទេ ព្រោះជម្ងឺនេះកើតឡើងជាញឹកញាប់និងជាសះស្បើយទៅវិញដោយឯកឯង។ ប៉ុន្ដែគេអាចព្យាបាលវាបានបណ្ដោះអាសន្ន ដូចជាក្នុងករណីមានពងបែកក្នុងមាត់រួមផ្សំនឹងការឈឺចាប់ត្រូវប្រើ ឱសថដើម្បីបំបាត់ការឈឺ ចាប់។ ចំពោះលោកអ្នកមានពងបែកក្នុងមាត់កម្រិតតូច ត្រូវប្រើថ្នាំខ្ពុរមាត់ណាដែលបំបាត់ការឈឺចាប់និងជាតិថ្នាំផ្សះ អាចធ្វើឱ្យជា ឆាប់រហ័ស។ ផ្ទុយទៅវិញបើមានពងបែកក្នុងមាត់ប្រភេទកម្រិតធំវិញត្រូវប្រើថ្នាំ ប៉ូម៉ាតដែលជួយបំបាត់ការឈឺចាប់ ដែលមាន ប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលឱ្យជាសះស្បើយរយៈពេលខ្លី។
ផលប៉ះពាល់ពងបែកក្នុងមាត់
ជម្ងឺពងបែកក្នុងមាត់ធ្វើឱ្យមានផលប៉ះពាល់យ៉ាងច្រើន ដូចជាធ្វើឱ្យលោកអ្នកមានការឈឺចាប់នៅក្នុងមាត់ពិបាកក្នុងការ ទំពាចំណីអាហារ មិនបានស្រួល និងមិនម៉ត់ល្អ អាចឱ្យក្រពះលោកអ្នករលាកដោយសារក្រពះពិបាកកិនរំលាយអាហារជាដើម។ ចំណែកពោះវៀនដែលត្រូវស្រូបសារធាតុចំណីអាហារបន្ដពីក្រពះទៅចិញ្ចឹម សរីរាង្គក៏មិនសូវបានល្អដែរ។
ដំបូន្មានអ្នកឯកទេស
ទោះបីជាជម្ងឺពងបែកក្នុងមាត់ជាជម្ងឺដែលកើតបាត់ៗ និងជាសះស្បើយដោយឯកឯងក៏ដោយប៉ុន្ដែអ្នកជម្ងឺក៏មិនត្រូវធ្វេសប្រហែស ក្នុងការព្យាបាលដែរ។ ព្រោះពងទឹកខ្លះដែលកើតមកវាស៊ីជ្រៅបន្ដិចម្ដងៗរហូតធ្វើឱ្យមានដំបៅ ដល់ស្បែកស្រទាប់ខាងក្នុង ហើយមិនព្រមជាសះស្បើយឯកឯងសោះនោះ វាក៏អាចធ្វើឱ្យមានគ្រោះថ្នាក់ដល់ជីវិតដែរ។ ដូច្នេះអ្នកជម្ងឺគួរទៅជួបគ្រូពេទ្យឯកទេស ជាបន្ទាន់ ដើម្បីព្យាបាលទាន់ពេល។
បញ្ហាខូចតម្រងនោម អាចកើតមាន ដោយសារតែ ទម្លាប់អាក្រក់ ទាំង៧យ៉ាងនេះ
បញ្ហាខូចតម្រងនោម វាជាជម្ងឺទូទៅដែល តែងតែកើតឡើងមកពីការ មិនសូវខ្វល់រឺមិនយកចិត្តទុកដាក់ ពីសកម្មភាព និងចំនីអាហាររបស់អ្នក ដែលបានបំផ្លាញដល់តម្រងនោម។ ជាការពិតវា អាចបង្កការ ឈឺចាប់នៅពេលអ្នកបត់ជើងម្តងៗ ចុះអ្នកដឹងទេ ថាទង្វើអ្វីខ្លះ ដែលកំពុងតែធ្វើ វាបានបំផ្លាញ ដល់តម្រងនោមនោះ ?
១) មិនសូវពិសារទឹក៖ ទឹកជាសារធាតុមួយសំខាន់ សម្រាប់សារពាង្គកាយអ្នក ប្រសិនបើអ្នកមិនសូវ បានពិសារទឹក វាមិនអាចអោយឈាម អ្នករត់ស្រួលបានទេ និង ទឹកនោមផ្ទុកទៅដោយបាក់តេរី និងមេរោគយ៉ាងច្រើន ពីព្រោះអ្នកមិនបានយកជាតិទឹក ទៅសម្អាតក្នុង សារពាង្គកាយខាងក្នុង។ ដូច្នេះអ្វីដែល សំខាន់អ្នកគួរតែ ពិសារទឹកអោយបានច្រើន នៅពេលទឹកមានក្នុងខ្លួនអ្នក កាន់តែច្រើន វាជម្រុញអោយទៅសម្អាត នូវកាកសំណល់ក្នុង ប្លោកនោមរបស់អ្នក។

២) ជាតិប្រៃ៖ ជាតិប្រៃផ្ទុកទៅដោយជាតិ ស្យូដ្យូមដែលរងប៉ះពាល់ ជាមួយតម្រងនោមខ្លាំងណាស់ ជាង៩៥%ដែលជាតិស្យូដ្យូមមាន ក្នុងអាហាររបស់អ្នក ។ ជាពិសេសអំបិលបានធ្វើអោយ មានសារធាតុមួយឈ្មោះថា Edema វាអាចអោយសម្ពាធឈាមអ្នកកើនឡើង និងតម្រងនោមក៏មានបញ្ហាដែរ។ ជាការពិត មួយថ្ងៃអ្នកអាចបរិភោគជាតិអំបិល ដែលមានក្នុងរបបអាហារ ត្រឹមតែ៦ក្រោមបានហើយ។

៣) ឈឺបញ្ហាតម្រងនោម តែមិនព្រមព្យាបាល៖ នេះជាទង្វើមួយ ដែលធ្វើអោយតម្រងនោម ខូចកាន់តែខ្លាំង នៅពេលអ្នកមានបញ្ហានេះតាំងពីយូរ ប៉ុន្តែអ្នកមិនព្រមព្យាបាល វាអោយជាស្បះស្បើយ អ្នកនៅតែទុក ដូច្នេះជម្ងឺនេះនៅតែរុំារៃជារៀងរហូត ។ ចំពោះរោគសញ្ញានៃជម្ងឺតម្រងនោមនេះ គឺនៅពេលខែត្រជាក់ ទឹកនោមមានចេញឈាម ហើម ឈឺក្បាល និងក្អួត ។

៤) បរិភោគសាច់ច្រើនពេក៖ ចំពោះមនុស្សមួយចំនួន បានគិតថា ការបរិភោគសាច់ ជាអាហារអាចអោយសុខភាពល្អបាន ប៉ុន្តែគំនិតបែបនេះ គឺខុសនៅពេលអ្នក កាន់តែបរិភោគសាច់កាន់តែ ច្រើនធ្វើអោយកើនឡើង ជាតិប្រូតេអ៊ីនកាន់តែខ្លាំង និងប៉ះពាល់ដល់តម្រងនោម។ ប្រសិនបើ អ្នកចង់ទទួលបាន ជាតិប្រូតេអ៊ីនក្នុងខ្លួនរបស់អ្នក អាចបរិភោគត្រឹមតែ០.៨គីឡូក្រាម ក្នុងមួយថ្ងៃ មានន័យថាមនុស្សដែល មានទម្ងន់៥០គីឡូ អាចបរិភោគសាច់ត្រឹមតែ៤០ក្រាម។

៥) មិនសូវបរិភោគអាហារ៖ វាក៏ជាចំនុចមួយ ដែលគ្រោះថ្នាក់ដល់តម្រងនោម ពីព្រោះវាប៉ះពាល់ដល់ការរំលាយអាហារ ដោយសារតែគ្មាន សារធាតុអាហារចូល ទៅក្នុងក្រពះ ដូច្នេះក្រពះគ្មានអ្វីកិន និងប្លោកនោម គ្មានអ្វីបញ្ចេញចោលទៀត ធ្វើអោយស្ទះ ។ យ៉ាងណាមិញ អ្នកអាចបរិភោគអាហារ អោយទៀងពេល ដើម្បីអោយសុខភាព ខាងតម្រងនោមមានសុខភាពល្អបាន។

៦) ការប្រើថ្នាំបំបាត់ការឈឺចុកចាប់ច្រើន ហួសកំរិត៖ ប្រសិនបើអ្នកកំពុងប្រើថ្នាំបំបាត់ការឈឺ ចុកចាប់ ច្រើនហូសកំរិត អ្នកគួរតែបន្ថយវាខ្លះ ពីព្រោះថ្នាំនេះ បានបង្អាក់ឈាម មិនអោយរត់បានស្រួល និងបង្អាក់ទឹកនោមថែមទៀត។

៧) គ្រឿងស្រវឹង៖ ចំពោះគ្រឿងស្រវឹង អាចបំផ្លាញដល់ប្រព័ន្ធតម្រងនោមអ្នក នៅពេលអ្នកពិសារគ្រឿងស្រវឹង ដូចជាស្រាជាដើម ច្រើនហូសកំរិត ធ្វើអោយទឹកនោមមានជាតិអាស៊ីតកាន់តែច្រើន។

ទម្លាប់ទាំង៧ដែលអ្នកកំពុងបំផ្លាញ តម្រងនោមអ្នក អោយខូច ដូច្នេះប្រសិនបើអ្នកបានដឹងហើយ គួរតែប្រញាប់ផ្លាស់ប្តូរទម្លាប់នេះ ដើម្បីអាចអោយសុខភាពតម្រងនោម អ្នកមានសុខភាពល្អបាន ជារៀងរហូត។
14. មធ្យោបាយជួយអ្នកឆាប់ដល់ចំណុចកំពូល

បញ្ហាឆាប់ចេញទឹកកាមនេះ គេច្រើនប្រទះ ឃើញកើតមានចំពោះអ្នកដែលមានបទពិសោធរឿងផ្លូវភេទតិចតួច ។ អាការបែបនេះបានធ្វើឱ្យបុរសៗ ដែលជួបនឹងបញ្ហានេះកើតមានអារម្មណ៍ធុញថប់ ព្រោះទទួលបានសេចក្តីសុខមិនពេញលេញ ។ ខាងក្រោមនេះជាវិធីដែលអាចជួយសម្រួលដល់បុរស ដែលកំពុងប្រឈមជាមួយបញ្ហានេះ ៖
ហ្វឹកហាត់ពីវិធីអត់ធ្មត់ប្រើដៃរបស់អ្នកភ្ញោចអវយវភេទរបស់បុរសឱ្យក្រោកដឹងខ្លួនបន្ទាប់មកធ្វើសកម្មភាពយឺតៗ ហើយ កុំភ្លេចប្រាប់ ទៅគេថាប្រសិនបើគេមានអារម្មណ៍ចង់ចេញទឹកកាមហើយនោះគួរផ្អាកសកម្មភាពភ្លាម ។ បន្ទាប់មកប្រាប់ថា ត្រូវហ្វឹកហាត់ដង្ហើមចេញចូលយឺតៗ ហើយធ្វើយ៉ាងណាព្យាយាមទប់កុំឱ្យហូរចេញ ។
ប្រសិនបើអវយវភេទរបស់គេនៅតែបង្ហាញសញ្ញាណចង់បញ្ចេញទឹកកាមដដែលនោះ ភាគីខាងស្ត្រីត្រូវចូលរួមជួយដោយប្រើម្រាមមេដៃ និងម្រាមចង្អុលត្បៀតច្របាច់នៅត្រង់គន្លាក់កអវយវភេទឱ្យជាប់រហូតដល់ភាគីបុរសលែងមាន អារម្មណ៍ចង់ចេញទឹកកាម ទើបបន្ធូរម្រាមដៃមកវិញ ។ បន្ទាប់មកចាប់ផ្តើមសកម្មភាពសាជាថ្មីម្តងទៀតរហូតដល់គេមានអារម្មណ៍ដូចមុន តែលើកនេះឱ្យគេប្រឹងទប់ដោយខ្លួនឯង ប្រសិនបើគេមិនអាចធ្វើបានគួរប្រើវិធីច្របាច់ដូចមុនភ្លាម ។ ព្យាយាមហ្វឹកហាត់បែប នេះរហូតដល់អាចអត់ទ្រាំដោយខ្លួនឯងបាន ។ គួរធ្វើសកម្មភាពភ្ញោចហើយឈប់ភ្ញោចនិងឈប់ប្រហែល ១០ នាទី ទើបបណ្តោយឱ្យគេបញ្ចេញទឹកកាមមកក្រៅ ។ ហ្វឹកហាត់បែបនេះឱ្យបានរាល់ថ្ងៃ នោះនឹងជួយឱ្យអាចអត់ធ្មត់បានកាន់តែយូរឡើង ។
តក់ស្លុតមានបុរសភាគច្រើនណាស់ដែលមិនអាចអត់ទ្រាំជាមួយនឹងភាពទាក់ទាញពីអវយវភេទរបស់ស្ត្រី ព្រោះនៅក្នុងនោះទទួលបានភាពកក់ក្តៅ ទន់ភ្លន់ ត្រជាក់ត្រជំហាប់ណែន ធ្វើឱ្យកើតមានអារម្មណ៍ព្រឺព្រួចស្រៀវស្រើប ។ ដើម្បីអូសបន្លាយពេលនៃ ការចេញទឹកកាមគួរសាងសភាពស៊ាំនឹងសម្ពាធដែលមាននៅក្នុងរន្ធភេទរបស់ស្ត្រី ដោយឱ្យបុរសស៊ក អង្គជាតចូលទៅក្នុងរន្ធភេទរួចទ្រឹងសកម្មភាពនៅក្នុងនោះ តែត្រូវអត់ធ្មត់ទប់កុំឱ្យទឹកកាមហូរចេញក្នុងពេលហ្វឹកហាត់ ។
ធ្វើបណ្តើរ ឈប់បណ្តើរនៅពេលធ្វើសកម្មភាពរួមភេទប្រសិនបើកើត មានអារម្មណ៍ស្រៀវស្រើប ត្រូវផ្អាកសកម្មភាពម្តងម្កាល ។ ការឈប់នេះទៀតសោតអាចឱ្យគេដកចេញឱ្យផុតក៏បាន ក៏ប៉ុន្តែបើដកចេញផុតមកហើយ នៅតែមិនអាចទប់អារម្មណ៍បានអ្នកគួរប្រើម្រាម ដៃច្របាច់ត្រង់គន្លាក់ចុងអវយវភេទអ្នកដោយខ្លួនឯងឬសំណូមពរឱ្យខាងស្ត្រីជួយក៏បាន ។ គួរព្យាយាម ហ្វឹកហាត់រហូតដល់អាចបញ្ឈប់អារម្មណ៍ស្រៀវស្រើបនោះឱ្យបាន ។
ហាត់អត់ធ្មត់ដោយខ្លួនឯង
ជាការរៀនស្វែងយល់ក្នុងការគ្រប់គ្រងអារម្មណ៍ ដល់កម្រិតកំពូលដែលអាចចាប់ផ្តើមដោយការជួយខ្លួនឯងរហូត កើតអារម្មណ៍ជិតដល់ចំណុចកំពូល ហើយប្រញ្ញាប់ឈប់ ។ ក្រោយពេលមានអារម្មណ៍ធូរស្រាលហើយ ទើបចាប់ផ្តើមសាជាថ្មី ហើយព្យាយាមធ្វើដដែលៗ ៣-៤ ដង ព្រោះវាអាចជួយ ឱ្យអ្នកអាចគ្រប់គ្រងការចេញទឹកកាម ។
ប្រើស្រោមអនាម័យឱ្យក្រាស់បន្តិច
វិធីដូចញេលមកនេះអាចជាការកាត់បន្ថយអារម្មណ៍ភេទដែលត្រូវបានភ្ញោច ហើយធ្វើឱ្យក្រចេញទឹកកាម ឬ អាចជាវិធីប្រើឱសថស្ពឹកប្រភេទ Gel ក៏អាចជួយបានដែរ ៕
13. រួមភេទនៅពេលព្រឹក កាន់តែធ្វើអោយអ្នក មានសុខភាពល្អ

ឥឡូវនេះយើងមានលេសដ៏ល្អបំផុតមួយនៅក្នុងការក្រោកធ្វើអីៗ ពិសេសជាមួយគូស្នេហ៍នៅពេលព្រឹក ហើយនោះគឺវាផ្តល់ផលល្អចំពោះសុខភាពរបស់យើង ។ ការទទួលបានផលល្អនោះគឺដោយសារតែការរួមភេទ ត្រូវប្រើប្រាស់នូវសាច់ដុំទាំងអស់នៅក្នុងរាងកាយ ហើយផ្តល់ទៅឱ្យបេះដូងនិងសួតនូវលំហាត់ប្រាណមួយដូចជា លំហាត់ប្រាណបែបអារ៉ូបិកដូច្នោះដែរ ។
ការរួមភេទបានដុតបំផ្លាញ ៣០០ កាឡូរី ក្នុងរយៈពេលមួយម៉ោង ។ លើសពីនេះទៅទៀតនោះការ រួមភេទដ៏ល្អយ៉ាងតិចបីដងក្នុងមួយសប្តាហ៍ ជួយជំរុញមុខងារបេះដូងនិងកាត់បន្ថយគ្រោះថ្នាក់គាំងបេះដូង ឬស្ត្រូកបានរហូតដល់ទៅពាក់កណ្តាល ។ នេះបើយោងតាមការរកឃើញនៃការសិក្សាមួយរបស់សាកល វិទ្យាល័យបែលហ្វាសនៅក្នុងចក្រភពអង់គ្លេស ។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការរួមភេទជួយជំរុញនូវលំហូរវិលរបស់ឈាមហើយធ្វើឱ្យសម្ពាធ ឈាមមានការធ្លាក់ចុះទៀតផង ។ ការរួមភេទពីរដងក្នុងមួយសប្តាហ៍គឺជាថ្នាំដ៏ល្អបំផុតសម្រាប់ព្យាបាល ជំងឺផ្តាសាយដោយសារវាជំរុញ IgA ដែលជាអ្នកការពារជួរមុខដំបូងគេបំផុតរបស់ប្រព័ន្ធការពាររាងកាយ ។ នេះបើយោងតាមការសិក្សាមួយដែលបានបោះពុម្ពផ្សាយនៅព្រឹត្តិបត្រព័ត៌មាន New Scientist ។ ប៉ុន្តែគេក៏បាន ព្រមានផងដែរថាកុំប្រព្រឹត្តល្បែងលើគ្រែនេះច្រើនជ្រុលពេក ។ ការរួមភេទច្រើនជាងបីដងក្នុងមួយសប្តាហ៍ អាចនឹងធ្វើឱ្យខ្សែការពាររបស់រាងកាយចុះខ្សោយ ។
ខណៈពេលមុនឈានដល់ចំណុចកំពូលកម្រិតនៃជាតិអ័រម៉ូនដែលធ្វើឱ្យមានអារម្មណ៍ល្អមានឈ្មោះថា អុកស៊ីតូស៊ីនមានការកើនឡើងខ្លាំង ហើយបានសាយភាយពេញរាងកាយជាមួយនឹងសារជាតិអង់ដ្រូហ្វីន ដ៏មានឥទ្ធិពល ។ ថ្នាំបំបាត់ការឈឺចុកចាប់ធម្មជាតិនេះជួយកាត់បន្ថយអាការសព្វបែបយ៉ាងតាំងពីការឈឺ សន្លាក់ដៃជើងរហូតដល់រោគឈឺ់មួយចំហៀងក្បាល ។ ការ រួមភេទនៅពេលព្រឹកក៏ជួយធ្វើឱ្យយើងកាត់បន្ថយ រោគស្ត្រេសនិងរារាំងការផលិតអ័រម៉ូនដែលមិនល្អចំពោះរាងកាយផងដែរ ។ ក្រៅពីនេះទៀតដោយសារតែវា ផ្តល់អត្ថប្រយោជន៍ដូចជាលំហាត់ប្រាណដែលអាចដុតបំផ្លាញជាតិកាឡូរីនិងជួយរក្សាទម្ងន់ឱ្យមានសុខភាព ល្អផងនោះវាក៏នឹងជួយកាត់បន្ថយ គ្រោះថ្នាក់នៃការកកើតរោគមហារីករបស់អ្នកផងដែរ ។
ការសិក្សាមួយរបស់អាមេរិកដែលសិក្សាទៅលើស្ត្រីអាមេរិកចំនួន ៣០០ នាក់ ដែលប្រព្រឹត្តរឿង លើគ្រែយ៉ាងសកម្មហើយដៃគូរបស់គេមិនប្រើប្រាស់ស្រោមអនាម័យនោះរកឃើញថាពួកគេទាំងអស់ នោះមិនសូវកើតរោគតប់ប្រមល់ក្នុងចិត្តឡើយ ។ ក្រុមអ្នកស្រាវជ្រាវគិតថានោះគឺដោយសារតែស្ត្រីទាំងនោះបានស្រូបយកអ័រម៉ូនដែលគេឃើញមានតែ នៅក្នុងទឹកស្ពែមប៉ុណ្ណោះ ។ ទោះបីជាយ៉ាងណាក៏ដោយអ្នកមិនគួរប្រថុយឡើយ បើអ្នកមានដៃគូរួមភេទច្រើន ព្រោះវាអាចឆ្លងមេរោគផ្សេងៗច្រើន ពិសេសគឺមេរោគហ៊ីវដែលគ្រោះថ្នាក់ដល់ជីវិត ។
ក្រៅពីអត្ថប្រយោជន៍ទាំងអស់នេះការរួមភេទក៏ជួយជំរុញការផលិតអ័រម៉ូនថេស្តូស្ទឺរ៉ូនផងដែរ ។ អ័រម៉ូននេះ ត្រូវបានគេរកឃើញថាធ្វើឱ្យឆ្អឹងនិងសាច់ដុំមានសភាពរឹងមាំជាងមុនដែលវាអាចជួយកាត់បន្ថយគ្រោះថ្នាក់នៃ ការកើតជំងឺពុកឆ្អឹង ៕
12. អសមត្ថភាពផ្លូវភេទ និង អាយុ

នៅពេលយើងស្ថិតនៅក្នុងវ័យក្មេង ជីវិតជាទូទៅមិនជាសូវស្មុគស្មាញទេ ។ ប៉ុន្តែនៅពេលអាយុកាន់តែច្រើន យើងមាន និន្នាការ មានបញ្ហាស្ត្រេសផ្លូវចិត្តនិង រាងកាយកាន់តែច្រើនដែលត្រូវដោះស្រាយ ជាលទ្ធផលភាពរីករាយផ្លូវភេទដែលយើងធ្លាប់ទទួលបាន ប្រហែលជាមិនអាចកើតមានញឹកញាប់ ឬ ដោយឯកឯងដូចកាលយើងធ្លាប់ទទួលបាននោះទេ ។ នេះគឺប្រាកដណាវាមិនពិតជាអ្វី ដែលយើងកំពុងនិយាយអំពីអសមត្ថភាពផ្លូវភេទ ដែលជាបញ្ហាមួយ ដែលប៉ះពាល់លើបុរសភាគច្រើនក្នុងកម្រិតផ្សេងៗគ្នានៅពេល ណាមួយក្នុងជីវិតរស់នៅរបស់ពួកគេ ។
អសមត្ថភាពផ្លូវភេទអាចប្រែប្រួលតាមគំនិតរបស់វា ដោយបុរសខ្លះមិនអាចឡើងរឹងនៃលិង្គតែម្តង ខណៈពេលដែល បុរសខ្លះ មានសមត្ថភាពមិនទៀងទាត់ក្នុងការឡើងរឹង ឬ រក្សាការឡើងរឹង ។ ប៉ុន្តែមិនថានៅក្នុងកម្រិតណាមួយនោះទេ អសមត្ថភាពផ្លូវភេទ បានរារាំងភាពពេញចិត្តផ្លូវភេទរបស់បុរស និង ជាញ្ញឹកញ្ញាប់របស់ដៃគូបុរសនោះផងដែរ ។
ទោះជាបញ្ហាអសមត្ថភាពផ្លូវភេទមាននិន្នាការកាន់តែខ្ពស់នៅពេលបុរសមានអាយុកាន់តែច្រើននោះក៏ដោយ វាមិនមែនជាផល វិបាកដែលទាក់ទងនឹងវ័យហើយដែលមិនអាចចៀសវាងបាននោះទេ ។
អសមត្ថភាពផ្លូវភេទភាគច្រើនបំផុតមិនត្រូវបានកំណត់រោគវិនិច្ឆ័យ ឬ បានដឹងឡើយ ព្រោះថាបុរសភាគច្រើនមិនធ្វើ ការពិភាក្សាបញ្ហានេះជាមួយគ្រូពេទ្យទេ ។ យើងដឹងយ៉ាងច្បាស់ថា ឈានដល់អាយុ ៤៥ ឆ្នាំ បុរសភាគច្រើនជួបនូវបទពិសោធ អសមត្ថភាពផ្លូវភេទក្នុងកម្រិតណាមួយជាបណ្តោះអាសន្ននៅពេលណាមួយ ។ បុរសខ្លះនឹងលែងមានបញ្ហាទាំងនេះ នៅពេលក្រោយមកហើយជីវិតផ្លូវភេទក៏ត្រឡប់ទៅរកភាពធម្មតាឡើងវិញ ។ ប៉ុន្តែចំពោះបុរសរាប់លាននាក់ផ្សេងទៀត ដែលមានបញ្ហានេះជាប់រហូតវាបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរដោយបណ្តាលឱ្យមានវិបត្តិផ្លូវចិត្ត និង បំផ្លាញសម្ពន្ធភាព ជាមួយដៃគូ ។
កត្តាមួយចំនួនដែលនាំទៅដល់ការកើតមានបញ្ហាអសមត្ថភាពផ្លូវភេទ ៈ
* កត្តាវេជ្ជសាស្ត្រ និង កត្តាសង្គម
- អ្នកកើតជំងឺទឹកនោមផ្អែម (ជាពិសេសប្រសិនបើជំងឺនេះមិនត្រូវបានត្រួតពិនិត្យ និង ព្យាបាលឱ្យបានត្រឹមត្រូវ
- ជំងឺបេះដូងសរសៃឈាម (ជំងឺលើសឈាម, ជំងឺរឹងក្រិនសរសៃឈាម)
- ផលប៉ះពាល់បន្ទាប់បន្សំ ដែលប្រើថ្នាំពេទ្យមួយចំនួន
- ការរងរបួសដែលប៉ះពាល់ប្រព័ន្ធសរសៃប្រសាទនៅឆ្អឹងខ្នង
- ធាត់លើសទម្ងន់
- សុខភាពរាងកាយចុះខ្សោយ
- អស់កម្លាំង
- ផលវិបាកបញ្ហាមកពីការជក់បារី (ជក់បារីមួយកញ្ចប់ក្នុងមួយថ្ងៃ ធ្វើឱ្យមានការកើតបញ្ហាអសមត្ថភាពផ្លូវភេទ ៤០ ភាគរយ ខ្ពស់ជាងអ្នកមិនជក់) ។
- ការប្រើប្រាស់សារធាតុមួយចំនួន (កញ្ឆា, ហេរ៉ូអ៊ីន, កូកាអ៊ីន និង សារធាតុអាល់កុល ឬ សុរា) ។
* កត្តាចិត្តសាស្ត្រ
- ការពិបាកចិត្ត
- ការផិតក្បត់
- បញ្ហានៅក្នុងទំនាក់ទំនង
- ការព្រួយបារម្ភ
- ស្ត្រេសខួរក្បាល
* ដំណោះស្រាយ
ចូរកុំទទួលយកនូវបញ្ហាទាំងនេះទាំងស្ងាត់ស្ងៀម ឬ ដកខ្លួនពីដៃគូរបស់អ្នក ។ ការធ្វើបែបនេះជាលទ្ធផលមានតែការ ឈឺចាប់និងការយល់ច្រឡំប៉ុណ្ណោះ។ ជាជំនួសមកវិញត្រូវទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ។ ចូរមានភាពស្មោះត្រង់ ក្នុងការពិភាក្សាជាមួយគ្រូពេទ្យ ។
ដោយសារអសមត្ថភាពផ្លូវភេទដែលអាចបណ្តាលមកពីហេតុផលផ្សេងៗជាច្រើននោះ ការព្យាបាលត្រូវមានលក្ខណៈពិសេស ដោយឡែកៗចំពោះមនុស្សម្នាក់ៗ ។ វាអាចរួមមានការព្យាបាលយ៉ាងសាមញ្ញ ដូចជា ហាត់ប្រាណ, ឈប់ជក់បារី, កាត់បន្ថយសុរា រហូតដល់ការប្រើប្រាស់ថ្នាំជំនួយដល់សមត្ថភាពផ្លូវភេទ ឬ គ្រាន់តែព្យាបាលចិត្តសាស្ត្រ ឬ បូករួមផ្សំវិធី ទាំងនេះបញ្ចូលគ្នា ។
ទោះជាមានបញ្ហាអ្វីកើតឡើងក៏ដោយ ចូរកុំបោះបង់ចោល ឬ មានអារម្មណ៍ថា ជីវិតផ្លូវភេទរបស់អ្នកត្រូវបញ្ចប់នោះទេ ។ ក្នុងករណីភាគច្រើនបំផុតវិធានការសាមញៗ អាចជួយធ្វើឱ្យប្រសើរឡើងនូវជីវិតផ្លូវភេទ ក៏ដូចជាទំនាក់ទំនងរបស់អ្នក និង ដៃគូ ៕
11. ចង់បានកូនគួររួមភេទនៅម៉ោងប៉ុន្មាន ?
ភាពទាក់ទាញដែលយើងលើកយក មកណែនាំនៅពេលនេះ សូមប្រាប់ថា ជាពេលវេលាល្អ ។ សំខាន់រឿងលើគ្រែ ដែលអាចមាន ភាពភ្ញាក់ផ្អើលរំជើបរំជួល ដល់អ្នកទាំងពីរស្ទើរតែមិនគួរឱ្យជឿ ។
០៦ : ០០ ព្រឹកព្រហាម : ជាពេលវេលាស័ក្តិសមសម្រាប់គូស្នេហ៍ ពីព្រោះរាងកាយរបស់យើង បានផលិតអ័រម៉ូនផ្លូវភេទ ទុកមុនរហូតដល់ ២ ម៉ោង ។
០៨ : ០០ ថ្ងៃឈប់សម្រាក : ជាថ្ងៃមួយវិសេស វិសាលបំផុត ព្រោះអ្នកទាំងពីរអាចមានពេលដេក ពេញភ្នែកតែម្តង ។ ពេលវេលា ថ្ងៃរះខ្ពស់បន្តិចបែប នេះ អ្នក និង រូបគេអាចបន្ថែមរសជាតិនៅលើគ្រែ ជំនួសអាហារពេលព្រឹកបានយ៉ាងក្តៅគគុក ព្រោះការឡើងឋាន សួគ៌ក្នុងពេលវេលានេះ វាជួយឱ្យចរន្ត ឈាមរត់បានល្អជាងការទទួលទានកាហ្វេឆ្ងាញ់ ១ កែវធំទៅទៀត ។
១៣ : ០០ រសៀល : ក្រោយពេលអ្នកទទួលទាន អាហារថ្ងៃត្រង់ហើយមិនយូរប៉ុន្មាន អំឡុងពេលនេះ រាងកាយរបស់អ្នក កំពុងតែត្រាំត្រែងក្នុងការរំលាយ អាហារ ហើយមិនស័ក្តិសមរួមភេទនោះឡើយ អ្នក អាចត្រឹមតែឱបឬថើបគ្នាតែបន្តិចបន្តួចប៉ុណ្ណោះ ។
១៥ : ០០ រសៀលជ្រាលជ្រេ : យើងអាចប្រាប់ ថា ពេលវេលានេះវារ៉ូម៉ែនទិកមិនចាញ់ពេលព្រឹក ប៉ុន្មានឡើយ ព្រោះរាងកាយ មានការបង្ហូរចេញអ័រម៉ូនអង់ដូរហ្វីន ដែលវាជាអ័រម៉ូននៃសេចក្តីសុខ ចេញមកច្រើនបំផុត ។ ពេលនេះរាងកាយរបស់អ្នក ត្រូវការងារស្រាលៗ ដូច្នេះវាស័ក្តិសមក្រៃលែង ដែលអ្នកគួរធ្វើការសាកល្បងក្បាច់រួមភេទបែបថ្មី ខ្លះៗដើម្បីភ្ញោចជីវិតគូស្នេហ៍ឱ្យកាន់តែមានរសជាតិ ឡើង ។
១៧ : ០០ ក្បាលព្រលប់ : បើតាមការពិសោធ របស់អ្នកជំនាញបានរកឃើញថា ពេលវេលាខាង លើនេះ រាងកាយរបស់បុរស មានការផលិតស្ពែម ចេញ្ញមកច្រើនបំផុត ញេលគឺគេមានសមត្ថភាពពេញលេញ ដូច្នេះប្រសិនបើអ្នកចង់មានកូន អ្នកគួរតែ ឧស្សាហ៍ដាស់អារម្មណ៍គេនៅពេលនេះទើបស័ក្តិ សមបំផុត ។
២១ : ០០ : ពេលវេលានេះរាងកាយផលិត អ័រម៉ូនមេឡាតូនីនដែលជាអ័រម៉ូននៃសេចក្តីសុខទើប ស័ក្តិសមសម្រាប់រឿងលើគ្រែបំផុត ។ គួរចាប់ផ្តើម ដោយបរិយាកាសរ៉ូម៉ែនទិកជាមួយក្លិនដ៏ក្រអូបឆួល កំដរដោយបទចម្រៀងពីរោះៗ ព្រមទាំងការបបោស អង្អែលអារម្មណ៍ ភេទឱ្យពុះកញ្ជ្រោលផងដែរ ។ វាជា អំឡុងពេលដែលល្អបំផុតសម្រាប់ការរួមភេទយ៉ាង សុខសាន្ត និង រលូនបំផុត ៕
10. វិធីសាស្ត្ររួមភេទឱ្យបានកូនប្រុស កូនស្រី ដូចបំណង
គ្រួសារខ្លះអាចត្រូវការកូនប្រុសមុនកូន ស្រី ព្រោះគិតថា កូនប្រុសជាជំហរ និង អាចជួយគ្រប់គ្រងប្អូនៗ ។ ឯគ្រួសារខ្លះមាន តែកូនប្រុស ហើយចង់បានកូនស្រី ព្រោះគ្រាន់ទុក ជួយរំលែកកិច្ចការផ្ទះ សម្បែង តែសេចក្តី ប៉ងប្រាថ្នានេះ ពេលខ្លះក៏បានដូចបំណង ឯពេលខ្លះទៀតក៏ត្រូវជួបបរាជ័យ ។
* បើចង់បានកូនប្រុស
ទាំងបុរសស្ត្រី បើចង់បានកូនប្រុសនោះ ចាំបាច់នៅ ពេលរួមភេទត្រូវឱ្យទឹកស្ពែម (ទឹកកាម) ប្រភេទ Y ឬ ភេទឈ្មោល រត់ទៅដល់ស៊ុតរបស់ស្ត្រីមុនទឹកស្ពែមប្រភេទ X ឬ ភេទញី ។ តាម ធម្មតា ទឹកមេជីវិតប្រភេទ Y ទោះបីមានទំហំតូច និង រហ័សរហួន ជាង ប៉ុន្តែពុំសូវរឹងមាំទេ ពោលគឺរត់មិនបានប៉ុន្មានតែងអស់កម្លាំង លែងទៅមុខរួច ។ ដូច្នេះដើម្បីឱ្យលោកអ្នកបានកូនប្រុសដូច បំណងគួរ អនុវត្តវិធីដូចខាងក្រោម ៖
គួររួមភេទក្នុងថ្ងៃដែលស៊ុតធ្លាក់តែម្តង ព្រោះថ្ងៃដែលស៊ុតធ្លាក់ រន្ធ ប្រដាប់ភេទស្ត្រីតែងមានជាតិអំបិលអាល់ខាលីន (Alkaline salt) ជួយផ្តល់ឱកាសល្អក្នុងការឱ្យទឹកមេជីវិត រួស់នៅជាប់បានយូរ ។
ទាំងស្វាមី និង ភរិយា ត្រូវចាប់ដៃគ្នាធ្វើយ៉ាងណាឱ្យការឈាន ដល់ចំណុចកំពូលព្រមគ្នា ឬ ឱ្យភាគីស្ត្រីឈានដល់ចំណុច កំពូលមុន ព្រោះថាជាតិអំបិលអាល់ខាលីននឹងចេញមកជួយអំណោយផលឱ្យទឹកស្ពែម Y រត់បានល្បឿនទៅចងសម្ព័ន្ធជាមួយស៊ុតស្ត្រី ។
បើសិនមានការកង្វល់ថា ជាតិអំបិលអាល់ខាលីនមានមិនគ្រប់គ្រាន់ មុនពេលរួមភេទប្រហែលមួយម៉ោង ស្ត្រីអាចប្រើប្រភេទ សូដ្យូម ការបូណាត ឬ មេនំប៉័ង ដោយត្រូវប្រើ ១ ស្លាបព្រាកាហ្វេ លាយ ក្នុងទឹកស្អាតប្រហែល ១ ដបទឹកស៊ីរ៉ូ ក្រឡុកបញ្ចូលគ្នា ដើម្បីលាងរន្ធ ប្រដាប់ភេទ ។
ការលាងជាមួយទឹកប្រភេទនេះ អាចជួយឱ្យមានសារជាតិអំបិល អាល់ខាលីនខ្ពស់ ដែលអំណោយផលយ៉ាងល្អដល់ទឹក មេជីវិតប្រភេទ Y ។
ជាមួយគ្នានេះ ពេលរួមភេទឈានដល់ចំណុចកំពូល បុរសត្រូវ បញ្ចោញទឹកស្ពែមដោយសង្កត់ប្រដាប់ភេទឱ្យជ្រៅបំផុត តាមដែលអាច ធ្វើទៅបាន ព្រោះថា ទោះបីទឹកមេជីវិតភេទឈ្មោល (Y) រត់លឿន តែក៏រត់មិនបានឆ្ងាយ ដូច្នេះបុរសត្រូវបង្រួញ រយៈចម្ងាយផ្លូវឱ្យដល់ទឹកមេជីវិត Y ដើម្បីចងសម្ពន្ធជាមួយស៊ុតស្ត្រី ។
គេជឿថា ការរួមភេទដោយប្រើក្បាច់ពីក្រោយអាចជួយឱ្យប្រដាប់ភេទបុរស ស៊កបានជ្រៅបំផុត ។
* បើចង់បានកូនស្រី
ពេលបុរសបញ្ចោញទឹកកាម គឺតែងមានទាំង Y និង X ក្នុងបរិមាណ ស្មើៗគ្នា ។ ទឹកមេជីវិតភេទញី (X) តែងមានទំហំធំជាងទឹក មេជីវិតភេទ ឈ្មោល (Y) ។ ទឹកមេជីវិតភេទញីតែងរត់បានយឺតជាងទឹកមេជីវិតភេទឈ្មោល តែមានភាពអត់ធន់ និង មានភាព រស់បានយូរជាង ។
បើអ្នកចង់បានកូនស្រីដូចបំណង គួររួមភេទមុនថ្ងៃស៊ុតធ្លាក់មកប្រហែល ២ ទៅ ៣ ថ្ងៃ ព្រោះថា អំឡុងពេលនោះប្រដាប់ ភេទស្ត្រីតែងមានជាតិអំបិល អាល់ខាលីនតិច ដែលជាឱកាសល្អជួយឱ្យទឹកមេជីវិតភេទញីរត់បានលឿនជាង ។
បើក្នុងករណីមិនជឿជាក់ថា រន្ធប្រដាប់ភេទមានជាតិអំបិលអាល់ខាលីន គ្រប់គ្រាន់ ឬ អត់នោះ អ្នកអាចប្រើទឹកខ្មេះប្រហែល ២ ស្លាបព្រា លាយជា មួយទឹកស្អាតប្រហែល ១ លីត្រ លាងប្រដាប់ភេទមុនរួមភេទឱ្យបានប្រហែល ១ ម៉ោង ។
ភាគីស្ត្រីត្រូវអត់ទ្រាំទប់អារម្មណ៍មិនឱ្យឈានដល់ចំណុចកំពូល ព្រោះ ត្រូវរង់ចាំឱ្យភាគីបុរសបញ្ចោញទឹកស្ពែមមកមុនសិន ។ បើក្នុងករណីស្ត្រីឈាន ដល់ចំណុចកំពូលមុន តែងបញ្ចោញទឹករំអិលដែលជាជាតិអំបិលអាល់ខាលីន ធ្វើឱ្យសភាពរន្ធប្រដាប់ ភេទស្ត្រីមិនអំណោយផលដល់ទឹកមេជីវិតភេទញី ។
ក្នុងពេលឈានដល់ចំណុចកំពូល ភាគីបុរសគួរស៊កប្រដាប់ភេទឱ្យស្ថិតនៅក្នុង កម្រិតជិតមាត់ប្រដាប់ភេទស្ត្រីបានហើយ ព្រោះទោះបីទឹកមេជីវិតភេទញីរត់យឺត យ៉ាងណាក្តី ក៏អាចរត់បានឆ្ងាយជាងទឹកមេជីវិតភេទឈ្មោលដែរ ។ ដូច្នេះឱកាស ទារក កើតចេញមកភេទស្រីមានខ្ពស់ណាស់ ៕