Pages

14. មធ្យោបាយជួយអ្នកឆាប់ដល់ចំណុចកំពូល

ការឆាប់ចេញទឹកកាមគឺជាស្ថានភាពដែល ​​ បុរសមិនអាចគ្រប់គ្រងការបញ្ចេញទឹកកាម ឱ្យបានយូរដើម្បីជួយបណ្តើរ ស្ត្រីជាដៃគូឱ្យ​ បានទៅដល់គោលដៅរបស់នាង ។ ជាទូទៅ​ បុរសអាចទៅដល់គោលដៅរបស់ខ្លួន បានក្នុងពេលវេលា ប្រហែល ៣ នាទី តែសម្រាប់ស្ត្រីវិញនាងត្រូវចំណាយពេលរហូត ដល់ ១៥ នាទីឯណោះ ។
បញ្ហាឆាប់ចេញទឹកកាមនេះ គេច្រើនប្រទះ ឃើញកើតមានចំពោះអ្នកដែលមានបទពិសោធរឿងផ្លូវភេទតិចតួច ។ អាការបែបនេះបានធ្វើឱ្យបុរសៗ ដែលជួបនឹងបញ្ហានេះកើតមានអារម្មណ៍ធុញថប់ ព្រោះទទួលបានសេចក្តីសុខមិន​ពេញលេញ ។ ខាងក្រោមនេះជាវិធីដែលអាចជួយសម្រួលដល់បុរស ដែលកំពុងប្រឈមជាមួយបញ្ហានេះ ៖
ហ្វឹកហាត់ពីវិធីអត់ធ្មត់ប្រើដៃរបស់អ្នកភ្ញោចអវយវភេទរបស់បុរសឱ្យក្រោកដឹងខ្លួនបន្ទាប់មកធ្វើសកម្មភាពយឺតៗ ហើយ កុំភ្លេចប្រាប់​ ទៅគេថាប្រសិនបើគេមានអារម្មណ៍ចង់ចេញទឹកកាមហើយនោះគួរផ្អាកសកម្មភាពភ្លាម ។ បន្ទាប់មកប្រាប់ថា ត្រូវ​ហ្វឹកហាត់ដង្ហើមចេញចូលយឺតៗ ហើយធ្វើយ៉ាងណាព្យាយាមទប់កុំឱ្យហូរចេញ ។
ប្រសិនបើអវយវភេទរបស់គេនៅតែបង្ហាញសញ្ញាណចង់បញ្ចេញទឹកកាមដដែលនោះ ភាគីខាងស្ត្រីត្រូវចូលរួមជួយ​ដោយប្រើម្រាមមេដៃ និងម្រាមចង្អុលត្បៀតច្របាច់នៅត្រង់គន្លាក់កអវយវភេទឱ្យជាប់រហូតដល់ភាគីបុរសលែងមាន ​អារម្មណ៍ចង់ចេញទឹកកាម ទើបបន្ធូរម្រាមដៃមកវិញ ។ បន្ទាប់មកចាប់ផ្តើមសកម្មភាពសាជាថ្មីម្តងទៀតរហូតដល់គេមាន​អារម្មណ៍​ដូចមុន តែលើកនេះឱ្យគេប្រឹងទប់ដោយខ្លួនឯង ប្រសិនបើគេមិនអាចធ្វើបានគួរប្រើវិធីច្របាច់ដូចមុនភ្លាម ។ ព្យាយាមហ្វឹកហាត់បែប នេះរហូតដល់អាចអត់ទ្រាំដោយខ្លួនឯងបាន ។ គួរធ្វើសកម្មភាពភ្ញោចហើយឈប់ភ្ញោចនិង​ឈប់ប្រហែល ១០ នាទី ទើបបណ្តោយឱ្យគេបញ្ចេញទឹកកាមមកក្រៅ ។ ហ្វឹកហាត់បែបនេះឱ្យបានរាល់ថ្ងៃ នោះនឹង​ជួយឱ្យអាចអត់ធ្មត់បានកាន់តែយូរឡើង ។

តក់ស្លុតមានបុរសភាគច្រើនណាស់ដែលមិនអាចអត់ទ្រាំជាមួយនឹងភាពទាក់ទាញពីអវយវភេទរបស់ស្ត្រី ព្រោះនៅក្នុង​នោះទទួលបានភាពកក់ក្តៅ ទន់ភ្លន់ ត្រជាក់ត្រជំហាប់ណែន ធ្វើឱ្យកើតមានអារម្មណ៍ព្រឺព្រួចស្រៀវស្រើប ។ ដើម្បី​អូសបន្លាយពេលនៃ ការចេញទឹកកាមគួរសាងសភាពស៊ាំនឹងសម្ពាធដែលមាននៅក្នុងរន្ធភេទរបស់ស្ត្រី ដោយឱ្យបុរសស៊ក អង្គជាតចូលទៅក្នុងរន្ធភេទរួចទ្រឹងសកម្មភាពនៅក្នុងនោះ តែត្រូវអត់ធ្មត់ទប់កុំឱ្យទឹកកាមហូរចេញក្នុងពេលហ្វឹកហាត់ ។

ធ្វើបណ្តើរ ឈប់បណ្តើរនៅពេលធ្វើសកម្មភាពរួមភេទប្រសិនបើកើត មានអារម្មណ៍ស្រៀវស្រើប ត្រូវផ្អាកសកម្មភាពម្តងម្កាល ។ ការឈប់​នេះទៀតសោតអាចឱ្យគេដកចេញឱ្យផុតក៏បាន ក៏ប៉ុន្តែបើដកចេញផុតមកហើយ នៅតែមិនអាចទប់អារម្មណ៍បាន​អ្នកគួរប្រើម្រាម ដៃច្របាច់ត្រង់គន្លាក់ចុងអវយវភេទអ្នកដោយខ្លួនឯងឬសំណូមពរឱ្យខាងស្ត្រីជួយក៏បាន ។ គួរព្យាយាម ហ្វឹកហាត់រហូតដល់អាចបញ្ឈប់អារម្មណ៍ស្រៀវស្រើបនោះឱ្យបាន ។

ហាត់អត់ធ្មត់ដោយខ្លួនឯង
ជាការរៀនស្វែងយល់ក្នុងការគ្រប់គ្រងអារម្មណ៍ ដល់កម្រិតកំពូលដែលអាចចាប់ផ្តើមដោយការជួយខ្លួនឯងរហូត​ កើតអារម្មណ៍ជិតដល់ចំណុចកំពូល ហើយប្រញ្ញាប់ឈប់ ។ ក្រោយពេលមានអារម្មណ៍ធូរស្រាលហើយ ទើបចាប់ផ្តើម​សាជាថ្មី ហើយព្យាយាមធ្វើដដែលៗ ៣-៤ ដង ព្រោះវាអាចជួយ ឱ្យអ្នកអាចគ្រប់គ្រងការចេញទឹកកាម ។
ប្រើស្រោមអនាម័យឱ្យក្រាស់បន្តិច
វិធីដូចញេលមកនេះអាចជាការកាត់បន្ថយអារម្មណ៍ភេទដែលត្រូវបានភ្ញោច ហើយធ្វើឱ្យក្រចេញទឹកកាម ឬ អាចជាវិធីប្រើឱសថស្ពឹកប្រភេទ Gel ក៏អាចជួយបានដែរ ៕

13. រួមភេទនៅពេលព្រឹក កាន់តែធ្វើអោយអ្នក មានសុខភាពល្អ




ឥឡូវនេះយើងមានលេសដ៏ល្អបំផុតមួយនៅក្នុងការក្រោកធ្វើអីៗ ពិសេសជាមួយគូស្នេហ៍នៅពេលព្រឹក ហើយនោះគឺវាផ្តល់ផលល្អចំពោះសុខភាពរបស់យើង ។ ការទទួលបានផលល្អនោះគឺដោយសារតែការរួមភេទ ត្រូវប្រើប្រាស់នូវសាច់ដុំទាំងអស់នៅក្នុងរាងកាយ ហើយផ្តល់ទៅឱ្យបេះដូងនិងសួតនូវលំហាត់ប្រាណមួយដូចជា លំហាត់ប្រាណបែបអារ៉ូបិកដូច្នោះដែរ ។
ការរួមភេទបានដុតបំផ្លាញ ៣០០ កាឡូរី ក្នុងរយៈពេលមួយម៉ោង ។ លើសពីនេះទៅទៀតនោះការ រួមភេទដ៏ល្អយ៉ាងតិចបីដងក្នុងមួយសប្តាហ៍ ជួយជំរុញមុខងារបេះដូងនិងកាត់បន្ថយគ្រោះថ្នាក់គាំងបេះដូង ឬស្ត្រូកបានរហូតដល់ទៅពាក់កណ្តាល ។ នេះបើយោងតាមការរកឃើញនៃការសិក្សាមួយរបស់សាកល វិទ្យាល័យបែលហ្វាសនៅក្នុងចក្រភពអង់គ្លេស ។
ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការរួមភេទជួយជំរុញនូវលំហូរវិលរបស់ឈាមហើយធ្វើឱ្យសម្ពាធ ឈាមមានការធ្លាក់ចុះទៀតផង ។ ការរួមភេទពីរដងក្នុងមួយសប្តាហ៍គឺជាថ្នាំដ៏ល្អបំផុតសម្រាប់ព្យាបាល ជំងឺផ្តាសាយដោយសារវាជំរុញ IgA ដែលជាអ្នកការពារជួរមុខដំបូងគេបំផុតរបស់ប្រព័ន្ធការពាររាងកាយ ។ នេះបើយោងតាមការសិក្សាមួយដែលបានបោះពុម្ពផ្សាយនៅព្រឹត្តិបត្រព័ត៌មាន New Scientist ។ ប៉ុន្តែគេក៏បាន ព្រមានផងដែរថាកុំប្រព្រឹត្តល្បែងលើគ្រែនេះច្រើនជ្រុលពេក ។ ការរួមភេទច្រើនជាងបីដងក្នុងមួយសប្តាហ៍ អាចនឹងធ្វើឱ្យខ្សែការពាររបស់រាងកាយចុះខ្សោយ ។
ខណៈពេលមុនឈានដល់ចំណុចកំពូលកម្រិតនៃជាតិអ័រម៉ូនដែលធ្វើឱ្យមានអារម្មណ៍ល្អមានឈ្មោះថា អុកស៊ីតូស៊ីនមានការកើនឡើងខ្លាំង ហើយបានសាយភាយពេញរាងកាយជាមួយនឹងសារជាតិអង់ដ្រូហ្វីន ដ៏មានឥទ្ធិពល ។ ថ្នាំបំបាត់ការឈឺចុកចាប់ធម្មជាតិនេះជួយកាត់បន្ថយអាការសព្វបែបយ៉ាងតាំងពីការឈឺ សន្លាក់ដៃជើងរហូតដល់រោគឈឺ់មួយចំហៀងក្បាល ។ ការ រួមភេទនៅពេលព្រឹកក៏ជួយធ្វើឱ្យយើងកាត់បន្ថយ រោគស្ត្រេសនិងរារាំងការផលិតអ័រម៉ូនដែលមិនល្អចំពោះរាងកាយផងដែរ ។ ក្រៅពីនេះទៀតដោយសារតែវា ផ្តល់អត្ថប្រយោជន៍ដូចជាលំហាត់ប្រាណដែលអាចដុតបំផ្លាញជាតិកាឡូរីនិងជួយរក្សាទម្ងន់ឱ្យមានសុខភាព ល្អផងនោះវាក៏នឹងជួយកាត់បន្ថយ គ្រោះថ្នាក់នៃការកកើតរោគមហារីករបស់អ្នកផងដែរ ។
ការសិក្សាមួយរបស់អាមេរិកដែលសិក្សាទៅលើស្ត្រីអាមេរិកចំនួន ៣០០ នាក់ ដែលប្រព្រឹត្តរឿង លើគ្រែយ៉ាងសកម្មហើយដៃគូរបស់គេមិនប្រើប្រាស់ស្រោមអនាម័យនោះរកឃើញថាពួកគេទាំងអស់ នោះមិនសូវកើតរោគតប់ប្រមល់ក្នុងចិត្តឡើយ ។ ក្រុមអ្នកស្រាវជ្រាវគិតថានោះគឺដោយសារតែស្ត្រីទាំងនោះបានស្រូបយកអ័រម៉ូនដែលគេឃើញមានតែ នៅក្នុងទឹកស្ពែមប៉ុណ្ណោះ ។ ទោះបីជាយ៉ាងណាក៏ដោយអ្នកមិនគួរប្រថុយឡើយ បើអ្នកមានដៃគូរួមភេទច្រើន ព្រោះវាអាចឆ្លងមេរោគផ្សេងៗច្រើន ពិសេសគឺមេរោគហ៊ីវដែលគ្រោះថ្នាក់ដល់ជីវិត ។
ក្រៅពីអត្ថប្រយោជន៍ទាំងអស់នេះការរួមភេទក៏ជួយជំរុញការផលិតអ័រម៉ូនថេស្តូស្ទឺរ៉ូនផងដែរ ។ អ័រម៉ូននេះ ត្រូវបានគេរកឃើញថាធ្វើឱ្យឆ្អឹងនិងសាច់ដុំមានសភាពរឹងមាំជាងមុនដែលវាអាចជួយកាត់បន្ថយគ្រោះថ្នាក់នៃ ការកើតជំងឺពុកឆ្អឹង ៕

12. អសមត្ថភាពផ្លូវភេទ និង អាយុ


សមត្ថភាពផ្លូវភេទតើជាបញ្ហាពាក់ព័ន្ធនឹងអាយុឬ តើជាការពិតឬទេដែលថាបុរសគ្រប់រូបនឹងជួបនូវបទពិសោធ អសមត្ថភាពផ្លូវភេទ ដែលទាក់ទងនឹងអាយុនៅពេលណាមួយ ?
នៅពេលយើងស្ថិតនៅក្នុងវ័យក្មេង ជីវិតជាទូទៅមិនជាសូវស្មុគស្មាញទេ ។ ប៉ុន្តែនៅពេលអាយុកាន់តែច្រើន យើងមាន និន្នាការ មានបញ្ហាស្ត្រេសផ្លូវចិត្តនិង រាងកាយកាន់តែច្រើនដែលត្រូវដោះស្រាយ ជាលទ្ធផលភាពរីករាយផ្លូវភេទដែលយើងធ្លាប់ទទួលបាន ប្រហែលជាមិនអាចកើតមានញឹកញាប់ ឬ ដោយឯកឯងដូចកាលយើងធ្លាប់ទទួលបាននោះទេ ។ នេះគឺប្រាកដណាវាមិនពិតជាអ្វី ដែលយើងកំពុងនិយាយអំពីអសមត្ថភាពផ្លូវភេទ ដែលជាបញ្ហាមួយ ដែលប៉ះពាល់លើបុរសភាគច្រើនក្នុងកម្រិតផ្សេងៗគ្នានៅពេល ណាមួយក្នុងជីវិតរស់នៅរបស់ពួកគេ ។
អសមត្ថភាពផ្លូវភេទអាចប្រែប្រួលតាមគំនិតរបស់វា ដោយបុរសខ្លះមិនអាចឡើងរឹងនៃលិង្គតែម្តង ខណៈពេលដែល បុរសខ្លះ មានសមត្ថភាពមិនទៀងទាត់ក្នុងការឡើងរឹង ឬ រក្សាការឡើងរឹង ។ ប៉ុន្តែមិនថានៅក្នុងកម្រិតណាមួយនោះទេ អសមត្ថភាពផ្លូវភេទ បានរារាំងភាពពេញចិត្តផ្លូវភេទរបស់បុរស និង ជាញ្ញឹកញ្ញាប់របស់ដៃគូបុរសនោះផងដែរ ។
ទោះជាបញ្ហាអសមត្ថភាពផ្លូវភេទមាននិន្នាការកាន់តែខ្ពស់នៅពេលបុរសមានអាយុកាន់តែច្រើននោះក៏ដោយ វាមិនមែនជាផល វិបាកដែលទាក់ទងនឹងវ័យហើយដែលមិនអាចចៀសវាងបាននោះទេ ។
អសមត្ថភាពផ្លូវភេទភាគច្រើនបំផុតមិនត្រូវបានកំណត់រោគវិនិច្ឆ័យ ឬ បានដឹងឡើយ ព្រោះថាបុរសភាគច្រើនមិនធ្វើ ការពិភាក្សាបញ្ហានេះជាមួយគ្រូពេទ្យទេ ។ យើងដឹងយ៉ាងច្បាស់ថា ឈានដល់អាយុ ៤៥ ឆ្នាំ បុរសភាគច្រើនជួបនូវបទពិសោធ អសមត្ថភាពផ្លូវភេទក្នុងកម្រិតណាមួយជាបណ្តោះអាសន្ននៅពេលណាមួយ ។ បុរសខ្លះនឹងលែងមានបញ្ហាទាំងនេះ នៅពេលក្រោយមកហើយជីវិតផ្លូវភេទក៏ត្រឡប់ទៅរកភាពធម្មតាឡើងវិញ ។ ប៉ុន្តែចំពោះបុរសរាប់លាននាក់ផ្សេងទៀត ដែលមានបញ្ហានេះជាប់រហូតវាបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរដោយបណ្តាលឱ្យមានវិបត្តិផ្លូវចិត្ត និង បំផ្លាញសម្ពន្ធភាព ជាមួយដៃគូ ។
កត្តាមួយចំនួនដែលនាំទៅដល់ការកើតមានបញ្ហាអសមត្ថភាពផ្លូវភេទ ៈ
* កត្តាវេជ្ជសាស្ត្រ និង កត្តាសង្គម
- អ្នកកើតជំងឺទឹកនោមផ្អែម (ជាពិសេសប្រសិនបើជំងឺនេះមិនត្រូវបានត្រួតពិនិត្យ និង ព្យាបាលឱ្យបានត្រឹមត្រូវ
- ជំងឺបេះដូងសរសៃឈាម (ជំងឺលើសឈាម, ជំងឺរឹងក្រិនសរសៃឈាម)
- ផលប៉ះពាល់បន្ទាប់បន្សំ ដែលប្រើថ្នាំពេទ្យមួយចំនួន
- ការរងរបួសដែលប៉ះពាល់ប្រព័ន្ធសរសៃប្រសាទនៅឆ្អឹងខ្នង
- ធាត់លើសទម្ងន់
- សុខភាពរាងកាយចុះខ្សោយ
- អស់កម្លាំង
- ផលវិបាកបញ្ហាមកពីការជក់បារី (ជក់បារីមួយកញ្ចប់ក្នុងមួយថ្ងៃ ធ្វើឱ្យមានការកើតបញ្ហាអសមត្ថភាពផ្លូវភេទ ៤០ ភាគរយ ខ្ពស់ជាងអ្នកមិនជក់) ។
- ការប្រើប្រាស់សារធាតុមួយចំនួន (កញ្ឆា, ហេរ៉ូអ៊ីន, កូកាអ៊ីន និង សារធាតុអាល់កុល ឬ សុរា) ។
* កត្តាចិត្តសាស្ត្រ
- ការពិបាកចិត្ត
- ការផិតក្បត់
- បញ្ហានៅក្នុងទំនាក់ទំនង
- ការព្រួយបារម្ភ
- ស្ត្រេសខួរក្បាល
* ដំណោះស្រាយ
ចូរកុំទទួលយកនូវបញ្ហាទាំងនេះទាំងស្ងាត់ស្ងៀម ឬ ដកខ្លួនពីដៃគូរបស់អ្នក ។ ការធ្វើបែបនេះជាលទ្ធផលមានតែការ ឈឺចាប់និងការយល់ច្រឡំប៉ុណ្ណោះ។ ជាជំនួសមកវិញត្រូវទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ។ ចូរមានភាពស្មោះត្រង់ ក្នុងការពិភាក្សាជាមួយគ្រូពេទ្យ ។
ដោយសារអសមត្ថភាពផ្លូវភេទដែលអាចបណ្តាលមកពីហេតុផលផ្សេងៗជាច្រើននោះ ការព្យាបាលត្រូវមានលក្ខណៈពិសេស ដោយឡែកៗចំពោះមនុស្សម្នាក់ៗ ។ វាអាចរួមមានការព្យាបាលយ៉ាងសាមញ្ញ ដូចជា ហាត់ប្រាណ, ឈប់ជក់បារី, កាត់បន្ថយសុរា រហូតដល់ការប្រើប្រាស់ថ្នាំជំនួយដល់សមត្ថភាពផ្លូវភេទ ឬ គ្រាន់តែព្យាបាលចិត្តសាស្ត្រ ឬ បូករួមផ្សំវិធី ទាំងនេះបញ្ចូលគ្នា ។
ទោះជាមានបញ្ហាអ្វីកើតឡើងក៏ដោយ ចូរកុំបោះបង់ចោល ឬ មានអារម្មណ៍ថា ជីវិតផ្លូវភេទរបស់អ្នកត្រូវបញ្ចប់នោះទេ ។ ក្នុងករណីភាគច្រើនបំផុតវិធានការសាមញៗ អាចជួយធ្វើឱ្យប្រសើរឡើងនូវជីវិតផ្លូវភេទ ក៏ដូចជាទំនាក់ទំនងរបស់អ្នក និង ដៃគូ ៕

11. ចង់បានកូនគួររួមភេទនៅម៉ោងប៉ុន្មាន ?

ភាពទាក់ទាញដែលយើងលើកយក មកណែនាំនៅពេលនេះ សូមប្រាប់ថា ជាពេលវេលាល្អ ។ សំខាន់រឿងលើគ្រែ ដែលអាចមាន ភាពភ្ញាក់ផ្អើលរំជើបរំជួល ដល់អ្នកទាំងពីរស្ទើរតែមិនគួរឱ្យជឿ ។

០៦ : ០០ ព្រឹកព្រហាម : ជាពេលវេលាស័ក្តិសមសម្រាប់គូស្នេហ៍ ពីព្រោះរាងកាយរបស់យើង បានផលិតអ័រម៉ូនផ្លូវភេទ ទុកមុនរហូតដល់ ២ ម៉ោង ។
០៨ : ០០ ថ្ងៃឈប់សម្រាក : ជាថ្ងៃមួយវិសេស វិសាលបំផុត ព្រោះអ្នកទាំងពីរអាចមានពេលដេក ពេញភ្នែកតែម្តង ។ ពេលវេលា ថ្ងៃរះខ្ពស់បន្តិចបែប នេះ អ្នក និង រូបគេអាចបន្ថែមរសជាតិនៅលើគ្រែ ជំនួសអាហារពេលព្រឹកបានយ៉ាងក្តៅគគុក ព្រោះការឡើងឋាន សួគ៌ក្នុងពេលវេលានេះ វាជួយឱ្យចរន្ត ឈាមរត់បានល្អជាងការទទួលទានកាហ្វេឆ្ងាញ់ ១ កែវធំទៅទៀត ។
១៣ : ០០ រសៀល : ក្រោយពេលអ្នកទទួលទាន អាហារថ្ងៃត្រង់ហើយមិនយូរប៉ុន្មាន អំឡុងពេលនេះ រាងកាយរបស់អ្នក កំពុងតែត្រាំត្រែងក្នុងការរំលាយ អាហារ ហើយមិនស័ក្តិសមរួមភេទនោះឡើយ អ្នក អាចត្រឹមតែឱបឬថើបគ្នាតែបន្តិចបន្តួចប៉ុណ្ណោះ ។
១៥ : ០០ រសៀលជ្រាលជ្រេ : យើងអាចប្រាប់ ថា ពេលវេលានេះវារ៉ូម៉ែនទិកមិនចាញ់ពេលព្រឹក ប៉ុន្មានឡើយ ព្រោះរាងកាយ មានការបង្ហូរចេញអ័រម៉ូនអង់ដូរហ្វីន ដែលវាជាអ័រម៉ូននៃសេចក្តីសុខ ចេញមកច្រើនបំផុត ។ ពេលនេះរាងកាយរបស់អ្នក ត្រូវការងារស្រាលៗ ដូច្នេះវាស័ក្តិសមក្រៃលែង ដែលអ្នកគួរធ្វើការសាកល្បងក្បាច់រួមភេទបែបថ្មី ខ្លះៗដើម្បីភ្ញោចជីវិតគូស្នេហ៍ឱ្យកាន់តែមានរសជាតិ ឡើង ។
១៧ : ០០ ក្បាលព្រលប់ : បើតាមការពិសោធ របស់អ្នកជំនាញបានរកឃើញថា ពេលវេលាខាង លើនេះ រាងកាយរបស់បុរស មានការផលិតស្ពែម ចេញ្ញមកច្រើនបំផុត ញេលគឺគេមានសមត្ថភាពពេញលេញ ដូច្នេះប្រសិនបើអ្នកចង់មានកូន អ្នកគួរតែ ឧស្សាហ៍ដាស់អារម្មណ៍គេនៅពេលនេះទើបស័ក្តិ សមបំផុត ។
២១ : ០០ : ពេលវេលានេះរាងកាយផលិត អ័រម៉ូនមេឡាតូនីនដែលជាអ័រម៉ូននៃសេចក្តីសុខទើប ស័ក្តិសមសម្រាប់រឿងលើគ្រែបំផុត ។ គួរចាប់ផ្តើម ដោយបរិយាកាសរ៉ូម៉ែនទិកជាមួយក្លិនដ៏ក្រអូបឆួល កំដរដោយបទចម្រៀងពីរោះៗ ព្រមទាំងការបបោស អង្អែលអារម្មណ៍ ភេទឱ្យពុះកញ្ជ្រោលផងដែរ ។ វាជា អំឡុងពេលដែលល្អបំផុតសម្រាប់ការរួមភេទយ៉ាង សុខសាន្ត និង រលូនបំផុត ៕

10. វិធីសាស្ត្ររួមភេទឱ្យបានកូនប្រុស កូនស្រី ដូចបំណង

គ្រួសារខ្លះអាចត្រូវការកូនប្រុសមុនកូន ស្រី ព្រោះគិតថា កូនប្រុសជាជំហរ និង អាចជួយគ្រប់គ្រងប្អូនៗ ។ ឯគ្រួសារខ្លះមាន តែកូនប្រុស ហើយចង់បានកូនស្រី ព្រោះគ្រាន់ទុក ជួយរំលែកកិច្ចការផ្ទះ សម្បែង តែសេចក្តី ប៉ងប្រាថ្នានេះ ពេលខ្លះក៏បានដូចបំណង ឯពេលខ្លះទៀតក៏ត្រូវជួបបរាជ័យ ។

* បើចង់បានកូនប្រុស
ទាំងបុរសស្ត្រី បើចង់បានកូនប្រុសនោះ ចាំបាច់នៅ ពេលរួមភេទត្រូវឱ្យទឹកស្ពែម (ទឹកកាម) ប្រភេទ Y ឬ ភេទឈ្មោល រត់ទៅដល់ស៊ុតរបស់ស្ត្រីមុនទឹកស្ពែមប្រភេទ X ឬ ភេទញី ។ តាម ធម្មតា ទឹកមេជីវិតប្រភេទ Y ទោះបីមានទំហំតូច និង រហ័សរហួន ជាង ប៉ុន្តែពុំសូវរឹងមាំទេ ពោលគឺរត់មិនបានប៉ុន្មានតែងអស់កម្លាំង លែងទៅមុខរួច ។ ដូច្នេះដើម្បីឱ្យលោកអ្នកបានកូនប្រុសដូច បំណងគួរ អនុវត្តវិធីដូចខាងក្រោម ៖

គួររួមភេទក្នុងថ្ងៃដែលស៊ុតធ្លាក់តែម្តង ព្រោះថ្ងៃដែលស៊ុតធ្លាក់ រន្ធ ប្រដាប់ភេទស្ត្រីតែងមានជាតិអំបិលអាល់ខាលីន (Alkaline salt) ជួយផ្តល់ឱកាសល្អក្នុងការឱ្យទឹកមេជីវិត រួស់នៅជាប់បានយូរ ។

ទាំងស្វាមី និង ភរិយា ត្រូវចាប់ដៃគ្នាធ្វើយ៉ាងណាឱ្យការឈាន ដល់ចំណុចកំពូលព្រមគ្នា ឬ ឱ្យភាគីស្ត្រីឈានដល់ចំណុច កំពូលមុន ព្រោះថាជាតិអំបិលអាល់ខាលីននឹងចេញមកជួយអំណោយផលឱ្យទឹកស្ពែម Y រត់បានល្បឿនទៅចងសម្ព័ន្ធជាមួយស៊ុតស្ត្រី ។

បើសិនមានការកង្វល់ថា ជាតិអំបិលអាល់ខាលីនមានមិនគ្រប់គ្រាន់ មុនពេលរួមភេទប្រហែលមួយម៉ោង ស្ត្រីអាចប្រើប្រភេទ សូដ្យូម ការបូណាត ឬ មេនំប៉័ង ដោយត្រូវប្រើ ១ ស្លាបព្រាកាហ្វេ លាយ ក្នុងទឹកស្អាតប្រហែល ១ ដបទឹកស៊ីរ៉ូ ក្រឡុកបញ្ចូលគ្នា ដើម្បីលាងរន្ធ ប្រដាប់ភេទ ។

ការលាងជាមួយទឹកប្រភេទនេះ អាចជួយឱ្យមានសារជាតិអំបិល អាល់ខាលីនខ្ពស់ ដែលអំណោយផលយ៉ាងល្អដល់ទឹក មេជីវិតប្រភេទ Y ។

ជាមួយគ្នានេះ ពេលរួមភេទឈានដល់ចំណុចកំពូល បុរសត្រូវ បញ្ចោញទឹកស្ពែមដោយសង្កត់ប្រដាប់ភេទឱ្យជ្រៅបំផុត តាមដែលអាច ធ្វើទៅបាន ព្រោះថា ទោះបីទឹកមេជីវិតភេទឈ្មោល (Y) រត់លឿន តែក៏រត់មិនបានឆ្ងាយ ដូច្នេះបុរសត្រូវបង្រួញ រយៈចម្ងាយផ្លូវឱ្យដល់ទឹកមេជីវិត Y ដើម្បីចងសម្ពន្ធជាមួយស៊ុតស្ត្រី ។

គេជឿថា ការរួមភេទដោយប្រើក្បាច់ពីក្រោយអាចជួយឱ្យប្រដាប់ភេទបុរស ស៊កបានជ្រៅបំផុត ។

* បើចង់បានកូនស្រី
ពេលបុរសបញ្ចោញទឹកកាម គឺតែងមានទាំង Y និង X ក្នុងបរិមាណ ស្មើៗគ្នា ។ ទឹកមេជីវិតភេទញី (X) តែងមានទំហំធំជាងទឹក មេជីវិតភេទ ឈ្មោល (Y) ។ ទឹកមេជីវិតភេទញីតែងរត់បានយឺតជាងទឹកមេជីវិតភេទឈ្មោល តែមានភាពអត់ធន់ និង មានភាព រស់បានយូរជាង ។

បើអ្នកចង់បានកូនស្រីដូចបំណង គួររួមភេទមុនថ្ងៃស៊ុតធ្លាក់មកប្រហែល ២ ទៅ ៣ ថ្ងៃ ព្រោះថា អំឡុងពេលនោះប្រដាប់ ភេទស្ត្រីតែងមានជាតិអំបិល អាល់ខាលីនតិច ដែលជាឱកាសល្អជួយឱ្យទឹកមេជីវិតភេទញីរត់បានលឿនជាង ។
បើក្នុងករណីមិនជឿជាក់ថា រន្ធប្រដាប់ភេទមានជាតិអំបិលអាល់ខាលីន គ្រប់គ្រាន់ ឬ អត់នោះ អ្នកអាចប្រើទឹកខ្មេះប្រហែល ២ ស្លាបព្រា លាយជា មួយទឹកស្អាតប្រហែល ១ លីត្រ លាងប្រដាប់ភេទមុនរួមភេទឱ្យបានប្រហែល ១ ម៉ោង ។
ភាគីស្ត្រីត្រូវអត់ទ្រាំទប់អារម្មណ៍មិនឱ្យឈានដល់ចំណុចកំពូល ព្រោះ ត្រូវរង់ចាំឱ្យភាគីបុរសបញ្ចោញទឹកស្ពែមមកមុនសិន ។ បើក្នុងករណីស្ត្រីឈាន ដល់ចំណុចកំពូលមុន តែងបញ្ចោញទឹករំអិលដែលជាជាតិអំបិលអាល់ខាលីន ធ្វើឱ្យសភាពរន្ធប្រដាប់ ភេទស្ត្រីមិនអំណោយផលដល់ទឹកមេជីវិតភេទញី ។
ក្នុងពេលឈានដល់ចំណុចកំពូល ភាគីបុរសគួរស៊កប្រដាប់ភេទឱ្យស្ថិតនៅក្នុង កម្រិតជិតមាត់ប្រដាប់ភេទស្ត្រីបានហើយ ព្រោះទោះបីទឹកមេជីវិតភេទញីរត់យឺត យ៉ាងណាក្តី ក៏អាចរត់បានឆ្ងាយជាងទឹកមេជីវិតភេទឈ្មោលដែរ ។ ដូច្នេះឱកាស ទារក កើតចេញមកភេទស្រីមានខ្ពស់ណាស់ ៕

9.វិធីសាស្ដ្រ​ក្នុង​ការ​កំចាត់​មុន​ខ្សាច់នៅ​លើ​ផ្ទៃមុខ











មាន​វិធីសាស្ដ្រ​មួយ​ចំនួន​អាច​ជួយ​លោក​អ្នកក្នុង​ការ​កំចាត់​មុនខ្សាច់​នៅ​លើ​ផ្ទៃមុខ​បាន​ដូច ជា ៖
- ​ទឹកឃ្មុំ ៖ កំ​ដៅ​ទឹកឃ្មុំ​ឱ្យ​ក្ដៅ​អ៊ុ​ន​ៗ​រួច​យកទៅ​លាប​នៅ​លើ​បរិវេណ​ដែល​មាន​បញ្ហា​ រួច​ទុកចោល​រយៈពេល​ពី​១០​ទៅ​១៥​នាទី បន្ទាប់​មកត្រូវ​លាង​ចេញ ព្រោះ​ទឹកឃ្មុំ​មាន​ប្រសិទ្ធភាពច្រើន​ក្នុង​ការ​កំចាត់​មុនខ្សាច់ ។
-​ ទឹកក្រូច​ឆ្មារ ៖ ត្រូវ​យក​ទឹកក្រូច​ឆ្មារ​ទៅលាប​នៅ​លើ​បរិវេណ​កើត​មុនខ្សាច់​ក្នុង​មួយ​ ថ្ងៃពី​២​ទៅ​៣​លើក ដោយ​ទឹកក្រូច​ឆ្មារ​នឹង​ធ្វើ​ឱ្យស្បែក​មុខ​ឡើង​តឹង​ជួយ​កាត់​បន្ថយ​ការ​កើត​ មុនខ្សាច់​បាន​មួយ​កំរិត ។
-​ដំឡូងបារាំង ៖ ដំឡូងបារាំង​ឆៅ​ត្រូវ​ហាន់តូច​ៗ​រួច​យក​ទៅ​ដាក់​នៅ​លើ​ស្បែក​ដែល​មានបញ្ហា​ មួយសន្ទុះ ទើប​លាង​ទឹក​ចេញ ។ ប្រ​សិនបើ​លោក​អ្នក​ចាប់អារម្មណ៍​លើ​ការ​សំអាត​មុនខ្សាច់ និង​មុន​ក្បាល​ខ្មៅ​ចេញ​ពីលើ​ស្បែក​មុខ លោក​អ្នក​គួរ​សាកល្បង​អនុវត្ដ​តាម​វិធីសាស្ដ្រខាងលើ​នឹង​ឃើញ​ពី​លទ្ធផល​មិន​ ខាន ៕

8. ធ្វើលំហាត់ប្រាណ បំបាត់ភាពតានតឹង

ធ្វើការច្រើនភាពតានតឹងក៏រមែងតែមកញាំញីជារឿងធម្មតា ។ ដូច្នេះយើងត្រូវធ្វើលំហាត់ប្រាណ រាងកាយខ្លះផងដើម្បីឱ្យរាងកាយនិងស្មារតីបានធូរស្បើយហើយអាចបន្តការងារតទៅទៀត ។ មុន នឹងចាប់ផ្តើមធ្វើត្រូវធ្វើចិត្តសមាធិដោយការបិទភ្នែកដកដង្ហើមចូលយឺតៗឱ្យបានវែងបំផុតនិង ដកដង្ហើមចេញយឺតៗជាមុនសិន ។
១-ធ្វើលំហាត់ប្រាណខ្នង
-លើកដៃទាំងសងខាងឱ្យខ្ពស់ត្រឹមទ្រូង ស៊កម្រាមដៃស្រាក់គ្នារួចដាក់បាតដៃបែរចេញក្រៅសន្ធឹង ដៃឱ្យឆ្ងាយបំផុតតាមដែលអាចធ្វើទៅបាន ។ ព្យាយាមធ្វើយ៉ាងណាឱ្យខ្នងត្រង់និងដៃដាក់ស្របនឹង កម្រាលរំកិលដៃទាំងសងខាងនៅខាងស្តាំរួចត្រឡប់មកត្រង់ផ្នែកខាងមុខហើយរំកិលដៃបន្តទៅខាងឆ្វេង ធ្វើឆ្លាស់គ្នាទៅមក១០-១៥ដង ។
២- ធ្វើលំហាត់ប្រាណ-ក
-យកបាតដៃម្ខាងរុញថ្ងាសទៅក្រោយ ខណៈដែលក្បាលព្យាយាមទប់រុញទៅខាងមុខ ដោយបញ្ចេញ កម្លាំងទប់គ្នារយៈពេល ១០-១៥ វិនាទី ។
-ស្រាក់ដៃដាក់ទៅខាងក្រោយក្បាលបញ្ចេញកម្លាំងឱ្យក្បាលរុញដៃ ដៃរុញក្បាលប្រមាណជា១០-១៥វិនាទី ។ លំហាត់ពីក្បាច់នេះនឹងធ្វើឱ្យសាច់ដុំកបានបញ្ចេញកម្លាំង ។
៣-ធ្វើលំហាត់ប្រាណស្មា
- លើកដៃដាក់ឱ្យប៉ះស្មាទាំងសងខាងឱ្យកែងដៃចង្អុលទៅខាងក្រោយឱ្យអស់តាមដែលអាចធ្វើទៅបាន រួចឱនខ្លួននិងស្មាទៅខាងមុខព្យាយាម ធ្វើយ៉ាងណាឱ្យកែងដៃទាំងសងខាងប៉ះឱ្យជិតបំផុតធ្វើ ដដែលៗ១០ដង ។
- លើកដៃប៉ះស្មាទាំងសងខាងរួចលើកកែងដៃឡើងចុះៗធ្វើដដែលៗ១០ដង ។
៤- ធ្វើលំហាត់ប្រាណដងខ្លួន
- អង្គុយលើកៅអីដាក់ប្រអប់ជើងទាំងពីរជាប់កម្រាលដៃទាំងសងខាងចាប់ជ្រុងកៅអីរួចពត់ខ្លួន ទៅខាងស្តាំឱ្យអស់ប៉ុន្តែប្រអប់ជើងនៅជាប់ កម្រាលដដែលទុកប្រមាណជា៥-១០វិនាទីធ្វើឆ្លាស់ គ្នាឆ្វេងស្តាំ ។ ក្បាច់នេះជាការសម្រកខ្លាញ់ត្រង់​​ បរិវេណចង្កេះនិងដងខ្លួនផងដែរ ។
៥- ធ្វើលំហាត់ប្រាណដៃ
- ធ្វើចលនាដៃទាល់តែមានអារម្មណ៍ថាតឹងត្រង់ដៃ និង ចង្កេះ ។ បន្ទាប់ មកត្រូវដកពន្យឺតដៃខាង ស្តាំឱ្យខ្ពស់បំផុតតាមដែលអាចធ្វើទៅបានទុកប្រមាណ ជា១០វិនាទីរួចប្តូរមកធ្វើខាងឆ្វេងវិញម្តង ។
- បោះដៃទៅខាងមុខពត់មេដៃមុនរួចពត់ម្រាមទាំងបួនចុះយឺតៗ ។ បន្ទាប់មកលើកម្រាមឡើងម្តង មួយៗយឺតៗធ្វើប្រមាណជា៣-៤ដង ។
៦- ធ្វើលំហាត់ប្រាណជើង
- ឈរខ្លួនឱ្យត្រង់រួចទច់ជង្គង់ចុះធ្វើដូចកំពុងតែចង់អង្គុយទុកប្រមាណជា ១៥-៣០ វិនាទីរួចឈរឡើង ធ្វើដដែលៗប្រមាណជា៣ដង ។
- ឈរខ្លួនឱ្យត្រង់ឈានជើងមួយទៅខាងមុខរួចចំទើតចុងជើងឡើងលើឱ្យតែកែងជាប់កម្រាល បានហើយបន្ទាប់មកបន្ទន់ជង្គង់ជើងក្រោយចុះយឺតៗ ដោយដៃទាំងពីរដាក់នៅលើភ្លៅខាងមុខ ទុកប្រមាណជា១០-១៥វិនាទីធ្វើឆ្លាស់គ្នាឆ្វេងស្តាំ ។
- អង្គុយដាក់ខ្នងឱ្យត្រង់បង្វិលកជើងខាងស្តាំ១០-១៥ដង រួចឆ្លាស់មកធ្វើជើងឆ្វេងវិញម្តង ។
- ឈរខ្លួនឱ្យត្រង់ចំទើតជើងឡើងទុកប្រមាណជា១០វិនាទីធ្វើដដែលៗ៣-៥ដង ៕

7. អ្វីជាមូលហេតុបង្កជំងឺចុកចង្កេះ ?

អ្នកមានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំងនៅប៉ែកខាងក្រោមខ្នងដែលមិនអាចស៊ូទ្រាំបានឡើយ ។ អ្នកដឹងថា គឺជាជំងឺចុកចង្កេះ ? ពីព្រោះមិនមែនកើតមានជាលើកទីមួយសម្រាប់អ្នកទេ ក្រោយពេលអ្នកខំប្រឹងធ្វើការខ្លាំងពេកហើយអ្នកត្រូវប្រាកដក្នុងចិត្តថា មិនមានមូលហេតុធ្ងន់ចូលរួមផ្សំទេ ដូចជា ជំងឺបង្កដោយមេរោគ ជំងឺមហារីក ភាពស្រុតនៃឆ្អឹងខ្នង ឬ ជំងឺរលាកឆ្អឹងខ្នង ។
គេត្រូវធ្វើដូចម្តេច ?
ដេកសម្រាកនៅលើគ្រែដើម្បីឱ្យអាការចុកចង្កេះប្រែជាប្រសើរវិញ ? អ្នកមិនត្រូវគិតឃើញបែបនេះទៀតទេ ! ផ្ទុយពីគំនិតដែលគេទទួលស្គាល់គ្រប់គ្នា អ្នកមិនត្រូវដេកសម្រាកនៅក្នុងអំឡុងពេលមានជំងឺទេ ។ លោកសាស្ត្រាចារ្យ ហ្វ្រងស័រ រ៉ានូ អ្នកឯកទេសរបៀបព្យាបាលរោគនៅមន្ទីរពេទ្យនៅប៉ារីសបាននិយាយសង្កត់ធ្ងន់ថា “គឺជា ការគ្មានប្រយោជន៍ និង រឹតតែបង្កើនស្ថានភាពជំងឺថែមទៀត ។ ជំងឺចុកចង្កេះមិន តម្រូវឱ្យអ្នក “ឈប់ធ្វើការ” ទេ ។ ផ្ទុយមកវិញវា តម្រូវឱ្យអ្នករក្សាសកម្មភាពមួយដែលអ្នកមានលទ្ធភាពអាចធន់ទ្រាំនឹងការឈឺចាប់” ។
លេបថ្នាំបំបាត់ការឈឺចាប់
ដើម្បីកាត់បន្ថយការឈឺចាប់ ថ្នាំសម្រន់ការឈឺចាប់ដំបូងគឺប៉ារ៉ាសេតាម៉ុល ។ បើការឈឺចាប់ខ្មួលៗនៅ តែមានបន្តអ្នកត្រូវទៅជួបលោកគ្រូពេទ្យដើម្បីទទួលបានវេជ្ជបញ្ជាដ៏ជាក់លាក់មួយគឺប៉ារ៉ាសេតាម៉ុលកូដេអ៊ីណេ ឬ មានរួមបញ្ចូលសារជាតិម័រហ៊្វីន និង ប្រើចាំបាច់ទៀតនោះត្រូវប្រើថ្នាំបំបាត់អាការរលាក ។
ជ្រើសរើសប្រដាប់ក្រៀកឱ្យបានល្អ
ដើម្បីកម្រើកចលនាបានដោយគ្មានការឈឺចាប់ វិធី ឬ ប្រដាប់ក្រៀកចង្កេះត្រូវបានណែនាំឱ្យប្រើ ប៉ុន្តែត្រូវពាក់ប្រដាប់ក្រៀកនៅពេលណាដែលឈឺខ្លាំងប៉ុណ្ណោះគឺយ៉ាងតិចណាស់ឱ្យបានមួយសប្តាហ៍ ។
លំហាត់ចង្កេះ
លំហាត់ចង្កេះទាមទារឱ្យទាក់ទាញរាងកាយមកខាងក្រោយ ដាច់ខាតមិនឱ្យពត់មកខាងមុខទេ ព្រោះវាអាចបង្កើនគ្រោះថ្នាក់ជាប់គាំងចង្កេះថែមទៀត ។ លំហាត់នេះមានរយៈពេលហាត់មួយសប្តាហ៍ ឬលើសពីនេះទៅតាមការណែនាំរបស់ លោកគ្រូពេទ្យដែលពិនិត្យអាការរបស់អ្នក ។
. សម្រាប់លំហាត់នីមួយៗ អ្នកត្រូវធ្វើមួយឈុតដែលមាន ១០ ចលនា ឱ្យបាន ៦ ដងក្នុងមួយួថ្ងៃ ។
១-ដោយមិនកម្រើក អ្នកត្រូវដេកសណ្តូកលើពោះ ដោយសង្កត់លើកែងដៃទាំងពីរ ។ កំភួនដៃទាំងពីរ ត្រគាកនិងជើងទាំងពីរត្រូវដាក់ផ្អឹបកម្រាលឥដ្ឋ ។ អ្នកត្រូវរក្សាឥរិយាបថនេះចំនួន ៤៥ វិនាទី ។
២-ដោយស្វាហាប់ នៅក្នុងស្ថានភាពដដែលនេះ អ្នកត្រូវដាក់បាតដៃទាំងពីររាបស្មើលើឥដ្ឋហើយលើក កែងដៃទាំងពីរដោយពត់ដៃទាំងពីរ ។ ចំណែកត្រគាកត្រូវដាក់ផ្អឹបជាប់ឥដ្ឋបន្ទាប់មកអ្នកត្រូវលាតសន្ធឹង ដៃទាំងពីរដោយសន្សឹមៗ ដែលបន្ទាប់ភ្លាមនោះអ្នកមុខតែមានអារម្មណ៍ថាខ្នងរបស់អ្នកត្រូវទាញពត់ ដោយគ្មានការឈឺចាប់ទេ ។
៣-ដោយការឱ្យយឺត អ្នកត្រូវប្រកាន់ឥរិយាបថឈរ និង លាតសន្ធឹងជើងឱ្យឃ្លាតពីគ្នាឱ្យស្មើនឹង ទទឹងត្រគាករបស់អ្នក ។ អ្នកត្រូវដាក់បាតដៃរាបស្មើច្រត់ពីលើកំប៉េះគូទផ្នែកខាងលើ ដាក់កែងដៃទាំងពីរបែរ ទៅក្រោយ ។ នៅក្នុងស្ថានភាពនេះ អ្នកត្រូវពត់ត្រគាករបស់អ្នកយ៉ាងថ្នមៗមកខាងមុខចំណែកឯស្មាទាំងពីរ របស់អ្នកក៏ត្រូវបន្ទន់ទៅខាងក្រោយដែរ ៕

6. សក់ស្អាតដោយសារស្លឹកគ្រៃ

ស្លឹកគ្រៃជារុក្ខជាតិថ្នាំបុរាណមានប្រយោជន៍ ច្រើនសន្ធឹកសន្ធាប់ដូចជាស្លឹកគ្រៃក្រអូប អាចយកទៅប្រើដេញមូស និង ក្រៅពីនេះ ក៏អាចនាំមកធ្វើឱ្យសក់ស្អាតបានដែរ ។
វិធីអនុវត្តន៍
១-ត្រៀមស្លឹកគ្រៃ ២-៣ ដើម ។២-យកស្លឹកគ្រៃទៅកិនឱ្យម៉ដ្ឋរហូតដល់មានទឹកចេញមករួចត្រងយកកាកចេញ ។
៣-បន្ទាប់មកយកទឹកស្លឹកគ្រៃដែលត្រងបានស្អាតហើយនោះទៅលាបលើសក់ឱ្យសព្វ រួចប្រើចុងម្រាមដៃឈ្លីស្រាលៗ ។ ទុកចោលប្រមាណ ១០ នាទី ។
៤-ប្រើកន្សែងជ្រលក់ទឹកក្តៅឧណ្ហៗឃ្លុំទុកនៅលើសក់ រួចហើយ លាងចេញដោយប្រើទឹកក្តៅឧណ្ហៗដដែលរហូតដល់ សរសៃសក់ស្អាត ។ គ្រាន់តែធ្វើការអនុវត្តតាមការណែនាំខាងលើនេះ សរសៃសក់របស់អ្នកពិតជាទន់រលោងស្អាត ទាន់ចិត្តបំផុត ៕

5. អាថ៌កំបាំងសម្រាប់អ្នកចង់បានរាងស្វែល

អាថ៌កំបាំងខាងក្រោមនេះជារឿងដែល អ្នកចង់បានរាងស្វែលទាំងឡាយត្រូវ តែដឹង ពីព្រោះ រាងស្រឡូនស៊្វែលនឹង ជារបស់អ្នក ឬ យ៉ាងណានោះគឺវាចំណុះទៅលើជាតិខ្លាញ់​ នេះតែម្តង ។
១- ការទទួលទានអាហារពេលយប់ មិនមែនធ្វើឱ្យធាត់ជានិច្ចនោះទេ
ធាត់ ឬ មិនធាត់ វាមិនមែនស្ថិតនៅលើពេលវេលានោះទេ ។ ផ្ទុយទៅវិញ វាស្ថិតនៅលើប្រភេទនៃអាហារ បរិមាណអាហារ និង ពេលដែលអ្នកទទួលទាន វាចូលទៅឯណោះទៅវិញទេ ។ បើអ្នកទទួលទានអាហារពេលយប់ ប៉ុន្តែទទួលទានតិច និង មានកាឡូរីតិចនោះ អ្នកក៏នឹងមានជាតិខ្លាញ់ក្នុងរាងកាយទាប ជាងការទទួលទានអាហារថ្ងៃ ត្រង់បែបច្រើនៗ រហូតទាល់តែបន្សល់ជាតិខ្លាញ់ ប្រមូលផ្តុំក្នុងរាងកាយយ៉ាងច្រើន ។ ដូច្នេះវិធីទទួលទានល្អបំផុត គឺអ្នកគួរតែទទួលទានតិចៗ ប៉ុន្តែច្រើនដង ។ ធ្វើបានបែបនេះធានាថា ភាពធាត់នឹងមិន មានឱកាសមកសួរសុខទុក្ខ អ្នកឡើយ ។

២- រាងកាយដុតបំផ្លាញជាតិអាល់កុលបានលឿនជាងអាហារ ប្រភេទផ្សេងៗបានដឹងដូច្នេះ អ្នកចូលចិត្តផឹកស្រាទាំងឡាយកុំអាលថ្ងូរ ពីព្រោះទោះបីជា ប្រព័ន្ធដុតបំផ្លាញធ្វើការបានច្រើន ប៉ុន្តែស្រាក៏មិនជួយឱ្យអ្នកមានរាងស៊្វែល ស្អាតដែរ ដោយសារតែខណៈដែលប្រព័ន្ធដុតបំផ្លាញដុតបំផ្លាញជាតិអាល់កុល នោះ គឺវាអាចដុតបំផ្លាញជាតិខ្លាញ់ពីអាហារបានតិចបំផុត ។ ដូច្នេះជាតិខ្លាញ់ ដែលបានពីការទទួលទានអាហារនោះ ទើបមិនត្រូវបានដុតបំផ្លាញ ប៉ុន្តែបែរ ជាត្រូវប្រមូលផ្តុំទុកនៅត្រង់ក្បាលញេះ និង កំប៉េះគូទរបស់អ្នកវិញ ។

៣- ហិតញយៗជួយឱ្យរាងកាយស៊្វែល
បើមិនជឿសូមកុំមើលងាយ ពីព្រោះអ្នកដែលមើលងាយត្រូវបានវត្ថុស័ក្តិសិទ្ធិ ដាក់ទោសឱ្យធាត់ច្រើននាក់មកហើយ ! ការហិតក្លិនអាហារយូរៗមុននឹងចាប់ផ្តើម ទទួលទាន ធ្វើឱ្យយើងទទួលទានបានតិចពិតមែន ព្រោះថាពេលដែល យើងធុំក្លិន ពេលនោះរាងកាយនឹងបញ្ជូនទិន្នន័យទៅកាន់ប្រព័ន្ធប្រសាទផ្នែកដែលគ្រប់គ្រងភាពចង់អាហារ ធ្វើ ឱ្យយើងចង់ទទួលទាន ។ ប៉ុន្តែបើហិតយូរៗ ខួរក្បាលរបស់យើងក៏នឹងបញ្ឆោតឱ្យគិតថា យើង បានទទួលទានអាហារនោះចូលទៅហើយ កត្តានេះញ្ញ៉ាំងឱ្យប្រព័ន្ធប្រសាទដែលគ្រប់ គ្រងភាពចង់អាហារធ្វើការបានតិច ជា ហេតុធ្វើឱ្យយើងមិនសូវចង់ទទួល ទាន និង ទទួលទានបានតិចៗ ។

៤- ទម្ងន់កើនមិនមែនបាន សេចក្តីថា សុទ្ធតែធាត់ ជានិច្ចនោះទេ
តួលេខនៅលើភ្នែកជញ្ជីងមិនមែន ជាកត្តាកំណត់ភាពស្អាតល្អនៃរាងកាយនោះ ទេ ពីព្រោះជញ្ជីងរបស់អ្នកមិនអាច ញែកឱ្យដាច់បានថា ផ្នែកណាគឺទម្ងន់នៃឆ្អឹង និង សាច់ដុំ ហើយផ្នែកណាជាទម្ងន់នៃខ្លាញ់ ។ បើអ្នកហាត់ប្រាណឱ្យ​រាងកាយមាំមួន នោះសំណុំសាច់ដុំក៏នឹងមានច្រើន ដែលកត្តានេះធ្វើឲ្យទំងន់លើភ្នែកជញ្ជីងកើនឡើង ទៅតាមនោះដែរ ប៉ុន្តែរូបរាងបែរជាស្គមវិញ ។ ដូច្នេះអ្នកមិនត្រូវផ្តល់ភាព សំខាន់ទៅលើទម្ងន់ខ្លួនខ្លាំងពេកទេ ។ ផ្ទុយទៅវិញគួរតែ​ផ្តោតការយកចិត្តទុកដាក់ ទៅលើភាពតឹងណែននៃរាងកាយជាការប្រសើរជាង ។ និយាយជារួម ប្រសិនបើយើង​ស្លៀកពាក់សម្លៀកបំពាក់រួចហើយមើលទៅឃើញថាល្អស្អាតនោះ គឺបាន សេចក្តីថាទម្ងន់ត្រឹមត្រូវសមរម្យហើយ ។


៥- ដេកតិចក៏ធាត់ដែរ
ពីព្រោះការទទួលទានដំណេកមិនបានគ្រប់គ្រាន់ វានឹងឱ្យប្រព័ន្ធដុតបំផ្លាញ ខ្សោយ និង ធ្វើការមិនសូវបានល្អ ដែលជាសារធាតុធ្វើឱ្យពេលដែលយើងទទួល ទានអាហារចូលទៅ គឺនៅសល់គរទុកក្លាយជាខ្លាញ់លើសទាំងអស់ ។

៦- មុនមានរដូវ ស្ត្រីច្រើនតែឡើងទម្ងន់
ពីព្រោះពេលជិតមានរដូវ អ័រម៉ូនក្នុងរាងកាយនឹងមានការប្រែប្រួល ធ្វើ ឱ្យរាងកាយត្រូវឃាត់ទឹកទុកច្រើន ។ ទម្ងន់ដែលកើនឡើងក្នុងអំឡុងពេលនេះ គឺទឹកដែលរៀបរាប់ខាងលើនេះឯង ។ ក្នុងរយៈពេលនេះ ស្ត្រីគួរតែតមអាហារ ប្រៃរួមទាំងអាហារដែលមានជាតិការបូអ៊ីដ្រាតខ្ពស់ ដូចជា ភីហ្សា នំដូណាត់ នំប៉័ង ពីព្រោះការបូអ៊ីដ្រាតនឹងធ្វើឱ្យរាង​កាយមានអាការហើម ជាហេតុធ្វើឱ្យ យើងមើលទៅកាន់តែធាត់ដែរ ។

៧- បុរសជាមូលហេតុមួយនៃភាពធាត់
រឿងនេះវាហាក់ដូចជាគ្រាន់តែជាការគំរាម ប៉ុន្តែគេបានដកពិសោធរួចមក ហើយថា វាគឺជាសច្ចភាព ! ពីព្រោះពេល​ស្រីៗទៅណាមកណាជាមួយស្រីៗគ្នាឯង បើនិយាយញក្យថាសម្រករាង ពួកគេគ្រប់គ្នានឹងយល់ យល់ចិត្ត និង ជួយគាំទ្រ ។ ប៉ុន្តែបើទៅជាមួយសង្សារកុំសង្ឃឹមនោះ ព្រោះគេមិនសុខចិត្តទ្រាំអង្គុយទទួល ទានសាលាដ៍បន្លែជាមួយអ្នកគ្រប់​ពេលអាហារនោះទេ ។ ដូច្នេះហើយបានជា អ្នកមានសង្សារច្រើនតែខូចរាងរៅជាស្វ័យប្រវត្តិ ពីព្រោះមុខម្ហូបជាប្រចាំ ដែលធ្លាប់ទទួលទាន វាបានក្លាយជាអតីតកាលទៅហើយ ។ សព្វថ្ងៃអ្នកដែល មានសង្សារមានការហូបចុកភាគច្រើនគឺ ភីហ្សា ហាំប៊ឺហ្គឺរ បាយម្ហូបពេញតុ ដែលជាម្ហូបប្រុសស្នេហ៍ចូលចិត្ត រឿងអីមិនធាត់ ។

៨- ផឹកទឹកត្រជាក់មិនធ្វើឱ្យស្គមឡើយ
ធ្លាប់មានរបាយការណ៍ថា ការផឹកទឹកត្រជាក់ខ្លាំងនឹងធ្វើឱ្យរាងកាយត្រូវប្រើ ថាមពលច្រើនធ្វើឱ្យស្គមបាន ។ ប៉ុន្តែលទ្ធផលនៃការសិក្សាស្រាវជ្រាវចុង ក្រោយបង្អស់បានឱ្យដឹងថា ថាមពលដែលប្រើក្នុងការប្តូរទឹកត្រជាក់ឱ្យទៅជា សីតុណ្ហភាពធម្មតា វាមានឥទ្ធិពលតិចបំផុតមិនអាចដល់ថ្នាក់ធ្វើឱ្យស្គមបានទេ ។ ផ្ទុយទៅវិញ ភាពត្រជាក់របស់ទឹកបែរ​ទៅជាធ្វើឱ្យខ្លាញ់ដែលបានពីអាហារដែល យើងទទួលទាន នឹងកកជាដុំៗតោងជាប់នៅតាមភ្នាសញេះវៀន ។ បើមាន ខ្លាញ់បែបនេះច្រើន នោះការស្រូបយកវីតាមីនរបស់ញេះវៀនក៏នឹងបាត់បង់ ធ្វើ ឱ្យរាងកាយចុះខ្សោយ និង មានជំងឺ​តម្កាត់ផ្សេងៗទៀតជាច្រើន ៕

4. ហូបផ្លែប៉ោមមួយថ្ងៃមួយផ្លែកាត់បន្ថយការកើតមហារីកពោះវៀន

ប្រទេសប៉ូឡូញដែលបានបោះពុម្ពផ្សាយ នៅក្នុងព្រឹត្តិបត្រអឺរ៉ុប សម្រាប់ទប់ស្កាត់ ជំងឺមហារីក បានឱ្យដឹងថាការហូបផ្លែប៉ោម ទៀងទាត់អាចនឹងកាត់បន្ថយគ្រោះថ្នាក់ នៃការកើតមហារីកពោះវៀន ។

អ្នកស្រាវជ្រាវបានប្រៀបធៀបអ្នកជំងឺចំនួន ៩៥២ នាក់ ដែលរងគ្រោះ ដោយសារជំងឺមហារីកពោះវៀន និង អ្នកជំងឺចំនួន ៧៦៥ នាក់ ដែលគ្មាន ជំងឺមហារីកពោះវៀននៅក្នុងមន្ទីរពេទ្យដូចគ្នា ។

ការស្រាវជ្រាវបានសន្និដ្ឋានថា អ្នកដែលមានជំងឺមហារីកពោះវៀន បានហូបផ្លែប៉ោមជាមធ្យម ៩.៥ ដង ក្នុងមួយសប្តាហ៍ បើប្រៀបធៀបជា មួយអ្នកដែលអត់មានរោគមហារីកពោះវៀន ពួកគេបានហូបផ្លែប៉ោមចំនួន ១១ ដង ក្នុងមួយសប្តាហ៍ ។ គ្រោះថ្នាក់នៃការកើតមហារីកនេះត្រូវបានគេ សង្កេតឃើញ្ញថា មានការធ្លាក់ចុះនៅក្នុងខ្លួនអ្នកដែលហូបផ្លែប៉ោមក្នុងមួយ ថ្ងៃមួយផ្លែដោយធ្លាក់ចុះ ៣៥ ភាគរយ ខណៈពេលអ្នកបរិភោគផ្លែប៉ោម ច្រើនជាងមួយផ្លែក្នុងមួយថ្ងៃកាត់បន្ថយ គ្រោះថ្នាក់នៃការកើតរោគមហារីក ពោះវៀនរហូតដល់ជិតពាក់កណ្តាល ឬ ៥០ ភាគរយ ។

ការបរិភោគផ្លែឈើដទៃ ឬ បន្លែមិនមានផលប្រយោជន៍ល្អដូចគ្នានឹង ផ្លែប៉ោមក្នុងការកាត់បន្ថយឱកាស នៃការកើតរោគមហារីកពោះវៀនឡើយ ។ សារជាតិនេះដើរតួជាសារជាតិប្រឆាំងអុកស៊ីដកម្ម ហើយត្រូវ បានគេឃើញ្ញមានច្រើននៅក្នុងសម្បកផ្លែប៉ោមដោយវាជួយទប់ស្កាត់ម៉ូលេគុល ឬ រ៉ាឌីកាល់សេរីកុំឱ្យបំផ្លាញជាលិកា ហើយជួយទប់ស្កាត់មហារីកពោះវៀនតាំងពីដំបូងទី ។ សារជាតិប្រឆាំងអុកស៊ីដកម្មមាននៅ ក្នុងសម្បកផ្លែប៉ោម ច្រើនជាងសាច់របស់វារហូតដល់ទៅ ៥ ដង ។ ដូច្នេះ ពេលអ្នកបរិភោគផ្លែប៉ោមអ្នកគួរតែលាងវាឱ្យស្អាត ប៉ុន្តែមិនត្រូវចិតសម្បកវាចេញ្ញឡើយនៅពេលអ្នកបរិភោគ ។

ស្របពេលគ្នានេះដែរ មូលនិធិស្រាវជ្រាវអំពីជំងឺមហារីករបស់ពិភពលោកបាននិយាយថា ការស្រាវជ្រាវ របស់ពួកគេបានបង្ហាញថាគ្រោះ ថ្នាក់នៃមហារីកគ្រប់ប្រភេទអាចនឹងត្រូវបានកាត់បន្ថយពី ៣០ ទៅ ៤០ ភាគរយ ដោយគ្រាន់តែធ្វើការផ្លាស់ប្តូររបៀបនៃការរស់នៅបន្តិចបន្តួច ដូចជា ការបរិភោគបន្លែ និង ផ្លែឈើឱ្យបានច្រើន ហាត់ប្រាណឱ្យបានទៀងទាត់ និង គ្រប់គ្រងទម្ងន់ឱ្យបានល្អប្រសើរ ៕

3. គន្លឹះ​បំបាត់​សន្លាក និង​ស្នាម​មុន នៅលើ​ផ្ទៃមុខ

មុន​អាច បន្សល់​អោយ​អ្នក​នូវ​សន្លាក និងស្នាម​ដែល​ងាយ​នឹង​មើលឃើញ ហើយ​វា​អាច​នឹង​ធ្វើអោយ​អ្នក បាត់បង់​នូវ ជំនឿ​ចិត្ត​លើ​ខ្លួនឯង​។ ការណែនាំ​ខាងក្រោម​នេះ នឹង​ជួយ​ផ្តល់អោយអ្នក​នូវ​វិធី​ងាយៗ ក្នុងការ​បំបាត់​ពួកវា ចេញពី​ផ្ទៃមុខ​របស់​អ្នក ។​
         បញ្ឈប់​ការ​ញេច​មុន ។ ការ​ស្ទាបអង្អែល នឹង​កាន់តែ​ធ្វើអោយ​វា​រីក​ធំ និង ឡើង​ក្រហម​។ ប្រសិនបើ​អ្នក​ពិត ជា​ចង់​ញេច​វា​ចេញ​នោះ អ្នក​ត្រូវ​ប្រាកដថា កន្លែង​នោះ និង ដៃ​របស់​អ្នក​ស្អាត និង មិន​មានការ​ចំលងរោគ​។ វិធីសាស្ត្រ​ដ៏​ល្អ​បំផុត ក្នុងការ​ដោះស្រាយ​នឹង​សន្លាក និង ស្នាម​ដាច់​រលាត់ ដោយសារ​មុន នោះ​គឺ​អ្នក គ្រាន់តែ​ទុក​វា​អោយ​បាត់ ដោយ​ខ្លួនឯង​។ អ្នក​ត្រូវ​រក្សា​កន្លែង​ដែល មាន​ផល​រំខាន​នោះ​អោយ​ស្អាត​ល្អ និង លាប គ្រឿង សំអាត​តិចតួច​បំផុត នៅលើ​វា​តាម​ដែល​អាច​ធ្វើបាន ។​
         ត្រូវ​ផ្តល់​សំណើម និង ការពារ​វា ។  តែងតែ​ប្រើ​នូវ​ក្រែ​ម​ផ្តល់​សំណើម ដែល​គ្មាន​ជាតិ​ខ្លាញ់ និង មាន​ជាតិ SPF ។ ប្រើ​ក្រែ​ម​ការពារ​កំដៅថ្ងៃ អោយបាន​ល្អ ដែលមាន​កម្រិត SPF ៣០ នៅលើ​ផ្ទៃមុខ និង ដងខ្លួន​។​
         ប្រើ​ក្រែ​ម​បំបាត់ ស្នាម​សន្លាក​។  បន្ទាប់ពី​ការ​រលា​ករោល នោះ​នឹងមាន​ការកើនឡើង​នូវ​ជាតិ​ពណ៌ ខ្ពស់ ( ស្នាម​ពណ៌​ក្រហម ឬ ត្នោត​) នៅលើ​ស្បែក ។ អ្នក​អាច​ប្រើ​ផលិតផល​បំបាត់​ស្លាកស្នាម មួយចំនួន​ដូចជា ៖ Nucellle Mandelic Acid, Zenmed , ទឹក​សូលុយស្យុង Neutrogena Advanced  ដែល​ជួយ​បក​ស្នាម មុន នៅលើ​ស្បែក​ជាដើម ។ ចំពោះ​ស្នាម​ប្រហោង ខូង និង មាន​ស្នាម​ពៀច នៅក្រោម​ស្បែក វិធី​ព្យាបាល​ដ៏ មាន ប្រសិទ្ធភាព​បំផុត​នោះ​គឺ អ្នក​ត្រូវ​ទៅ​ជួប​ជាមួយនឹង​គ្រូពេទ្យ​សើរ​ស្បែក ។​
         សាកល្បង​ប្រើ​ក្រែ​ម​ប្តូរ​ពណ៌​ស្បែក ។ មាន​ផលិតផល ក្រែ​ម​ប្តូរ​ពណ៌​ស្បែក​ជាច្រើន ប្រភេទ​ដែលមាន​ដាក់ លក់​នៅលើ​ទីផ្សារ​។ វា​អាច​នឹង​ស្តាប់ទៅ ដូចជា​មានការ​ឈឺចាប់ ប៉ុន្តែ​វា​មិនមែន​ដូចដែល អ្នក​គិត​នោះទេ ។ Hydroquinone គឺជា​ក្រែ​ម​មួយ ដែលមាន​ប្រសិទ្ធភាព​យ៉ាងខ្លាំង ហើយ​ដើម្បី​ទិញ​វា​បាន នោះ​ទាល់តែ​អ្នក បានទទួល​វេជ្ជបញ្ជា​ពី គ្រូពេទ្យ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ អ្នក​អាច​ទិញ​ផលិតផល ផ្សេងទៀត​ដែល មិនសូវមាន​ឥទ្ធិ​ល​ខ្លាំងពេក ពី​តាម​ឱសថស្ថាន​នានា។ អ្នក​ត្រូវ​លាប តិចៗ​នៅលើ​បរិវេណ​ដែលមាន ផល​ប៉ះ ពាល់ អោយបាន​ពីរដង​ក្នុង​មួយថ្ងៃ​។ វា​អាច​នឹង​ជួយ​អ្នក​បាន ប៉ុន្តែ​អ្នក​ត្រូវ​ប្រើ​វា ក្នុង​រយៈពេល​មួយខែ ដើម្បី បានឃើញ​នូវ​ការវិវត្ត បានល្អ​ប្រសើរ ។​
         ប្រើ​ក្រែ​ម​អង់​ទី​ប៊ី​យ៉ូ​ទិ​ក ។ ប្រសិនបើ​អ្នក​ប្រើ​វា នៅពេល​យប់ នោះ​វា​នឹង​អាច កាត់បន្ថយ និង បំបាត់​នូវ​ស្លាកស្នាម​ទាំងអស់ នោះបាន​។ ចូរ​កុំ​លាប​វា​ច្រើន ពេក​នៅត្រង់ចំណុច​តែមួយ វា​អាច​បណ្តាល អោយ​ស្បែក​របស់​អ្នក ឡើង​ជាតិ​ខ្លាញ់​ជ្រុល ។​
         អ្នក​អាច​ប្រើ​ទឺ​ក​ដែលមាន​លាយ អុកស៊ីសែន ឬ  ឈ្មោះ​ម្យ៉ាងទៀត​ដែល​គេ​ហៅថា សូលុយស្យុង Hydrogen Peroxide ។ ចូរ​ចងចាំ​ថា សូលុយស្យុង​នេះ​គឺ ហាក់​នឹង​ធ្វើអោយ​ស្បែក​អ្នក ប្រែ​ជាស​។ អ្នកនឹង​អាច​ឃើញ​ពី ភាពខុសគ្នា​រវាង​ពណ៌​ស្បែក​ធម្មជាតិ​របស់​អ្នក និង ពណ៌​នៃ​ស្បែក​ដែល​បាន​ប្រើប្រាស់​វា​។ ចូរ​កុំ​មានការ ព្រួយបារម្ភ ភាពខុសគ្នា​នេះ គឺ​នឹងមិន​មាននៅ​ថ្ងៃ​បន្ទាប់​នោះទេ ។ មាន​មនុស្ស​មួយចំនួន បាន​ជឿថា ការប្រើ​សូលុយស្យុង​ប្រភេទ​នេះ អាច​នឹង​នាំអោយ​អ្នក កើត​ជំងឺមហារីក នៅពេលដែល​អ្នក បាន​លាប​វា នៅលើ​ស្បែក ពីព្រោះ​គេ​បាន​គិតថា វា​បាន​បង្កើត​នូវ រ៉ាឌីកាល់​សេរី នៅក្នុង​ស្បែក រួច​សំលាប់​កោសិកា ស្បែក​សំខាន់ៗ ។​
         ប្រើ​សារជាតិ​គីមី​សម្រាប់​បកស្បែក​។  ក្នុងករណី​ធ្ងន់ធ្ងរ​ជាង​នេះ សារជាតិ​គីមី​សម្រាប់ បកស្បែក​អាចជា ជម្រើស​របស់​អ្នក​។ សារជាតិ​គីមី​នេះ អាចធ្វើអោយ​ស្រទាប់​ស្បែក​ដែល​ចាស់ និង បាន​បំផ្លាញ របក​ចេញ និង បញ្ចេញ​មកវិញ​នូវ​ស្បែក​ថ្មី និង ខ្ចី​។ តែ​ទោះជា​យ៉ាងណាក៏ដោយ អ្នក​មិនត្រូវ​សម្រេចចិត្ត​ប្រើ វា​ភ្លាមៗ នោះទេ តាម​ដែល​នេះ​ជា​ទំរង់​មួយ​នៃ​ការវះកាត់ កែ​សម្ផស្ស ដូច្នេះ​វា​តែងតែ​អាច​ផ្តល់នូវ​គ្រោះថ្នាក់ ។​
         ក្រែ​ម​វីតាមីន E មានដំណើរ​ការ​យ៉ាង​ល្អ​ចំពោះ​ស្នាម​សន្លាក គ្រប់​ប្រភេទ​។ អ្នក​អាច ទិញយក​គ្រាប់​ថ្នាំ​ទន់ នៃ​សារជាតិ​វីតាមីន E ដែលមាន​ដាក់លក់​នៅ​ទីផ្សារ​។ រួច​កាត់​ស្រទាប់​ទន់​នោះ​ចេញ និង​យក ប្រេង​វីតាមីន E មក​លាប​លើ​ស្នាម សន្លាក​ណាមួយ​របស់​អ្នក​។​
         ប្រេង​ផ្កាកូលាប គឺជា​ប្រេង​ធម្មជាតិ​ដ៏​អស្ចារ្យ មួយ​សម្រាប់​ស្បែក​របស់​អ្នក​។ វា​អាចជួយ​ព្យាបាល ការ​រលាក​ស្បែក​, មុន និង ជំងឺ​ត្រអក និង អាច​ប្រើ​វា​ដើម្បី​កាត់បន្ថយ ស្នាម​សន្លាក និង ស្នាម​ជ្រាវ​ជ្រួញ ។​
         ប្រើ Collegen Fillers ។ មុន​អាចធ្វើអោយ​មុខ អ្នកមាន​ស្នាម​ប្រហោង ឬ  ស្នាម​ពៀច​នៅក្រោម​ស្បែក​របស់ អ្នក ដែលជា​ធម្មតា ត្រូវបាន​គេ​ស្គាល់​ថា ជា​ស្នាម​ខូង ឬ ស្នាម​រណ្តៅ​។ ប្រសិនបើ​វា​ពិតជា មាន​ផលប៉ះពាល់ ដល់ ទំនុកចិត្ត​របស់​អ្នក នោះ​អ្នក​អាច​ប្រើ collegens fillers លាប​នៅត្រង់ចំណុច​នោះ ដើម្បី​បំពេញ​ស្នាម ប្រហោង​នោះ និង ធ្វើអោយ​ស្បែក​របស់​អ្នក​រាបស្មើរ និង មាន​ពណ៌​ស្បែក​ស្រស់ថ្លា​។ អ្នក ត្រូវ​ប្រាកដ ថា​អ្នក​បាន លាប​វា​ជា​រៀងរាល់ថ្ងៃ ៕

2. ចេក​ជួយ​បន្ថែម​ថាមពល​អ្នកលេង​កីឡា​ប្រើ​កម្លាំង

អ្នក​ដែល​ត្រូវ​ការប្រើ​កម្លាំងកាយ​រយៈពេល​យូរ ឬ អ្នកលេង​កីឡា​តែង​ចូលចិត្ត​ផឹក​គ្រឿង​ភេសជ្ជៈ​ដើម្បី​ឱ្យមាន​កម្លាំង ប៉ុន្តែ​ការផឹក​ភេសជ្ជៈ​ទាំងនេះ​យូរ​ទៅ​វា​នឹង​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ទៅវិញ ។ ទោះបីយ៉ាងណា​បើ​មិន​ចង់ឱ្យ​ប៉ះពាល់​សុភាព​ហើយ​ចង់ឱ្យមាន​ថាមពល​គ្រប់គ្រាន់​ក្នុង​រាងកាយ​មា​ន​តែ​​ងាក​មក​បរិភោគ​ចំណីអាហារ​ប៉ុណ្ណោះ នោះ​នឹងមិន​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព ។ តាម​ការស្រាវជ្រាវ​បាន​បង្ហាញថា ក្នុងចំណោម​ចំណីអាហារ​ទាំ​ង​អ​ស់​មាន​តែ​ចេក​ទេ​ដែល​អាចជួយ​បន្ថែម​ថាមពល​ល្អ​បំផុត​ដល់​អ្នកធ្វើការ​ដោយ​ប្រើ​កម្លាំង ឬ​ហាត់ប្រាណ ។​

​លោក​វេជ្ជបណ្ឌិត ដេវីដ ស៊ី​នី​ម៉ែន គ្រូពេទ្យ​ប្រចាំ គណៈ​ក្រុម​អ្នកវិទ្យាសាស្ត្រ​សុខភាព​ប្រចាំ​សាកលវិទ្យាល័យ អែល​ផា លេ​សៀន​ស្ទេ​ត ស​ហ​រ​ដ្ឋ​អា​មេ​រិក​បាន​គូសបញ្ជាក់​ពី​ការរកឃើញ​របស់ខ្លួន​ថា ចេក​សម្បូរ​ទៅដោយ​សារជាតិ​អុកស៊ីដកម្ម​កាក​សរសៃ​អាហារ​ប៉ូ​តា​ស្យូ​ម វីតាមីន B6 និង ស្ករ​ប្រភេទ D ដែលមាន​លក្ខណៈ​ផ្ទុយគ្នា​នឹង​ភេសជ្ជៈ​លើក​កម្លាំង​មានតែ​ទឹក​ស្ករ និង សារជាតិ​បន្ថែម​ក្លិន​ប៉ុណ្ណោះ ។​

​ដូច្នេះ​ឃើញថា បើ​ចង់​បន្ថែម​ថាមពល​ឱ្យមាន​សុវត្ថិភាព​ក្នុងពេល​ហាត់ប្រាណ ឬ បំពេញការងារ​ប្រើ​ថាមពល​ច្រើន​ដូចជា ធាក់​កង់​ផ្លូវ​ឆ្ងាយ​រត់​ម៉ា​រ៉ា​តុង លីសែង ឡើង ភ្នំ គប្បី​ជ្រើសរើស​បរិភោគ​ផ្លែ​ចេក​ជាមុនសិន ឬ អាច​បរិភោគ​ក្រោយ​ការហាត់​ប្រាណ​ក៏​ផ្តល់​ផល​ល្អ​ដូចគ្នា ។​

​គួរបញ្ជាក់​ថា​ចេក​ងាយ​ដាក់​ជាប់​ខ្លួន​ដោយ​យើង​អាចដាក់​ទៅ​ទីកន្លែង​ណា​ក៏​បានដែរ ពីព្រោះ​ផ្តល់​ថាមពល​ដល់​យើង​ប្រសើរ​ណាស់ ៕

1. មើម​ការ៉ុត​អាចជួយ​ទប់ស្កាត់​រោគ​មហារីក​សួត

ពណ៌​ទឹកក្រូច​ដ៏​ស្រស់​របស់​មើម​ការ៉ុត​មិនមែន​គ្រាន់តែ​ជា​ពណ៌​ម្យ៉ាង​ជួយ​ឱ្យមាន​ការទាក់ទាញ​ក្នុង​រឿង​សោភណភាព​តែប៉ុណ្ណោះ​ទេ ព្រោះ​ការពិត​ពណ៌​ដ៏​ស្រស់​នេះ ជា​អាវ​ក្រោះ​ការពារ​រោគ​មហារីក​សួត​យ៉ាង​ពូកែ​បំផុត ។ ពណ៌​លឿង​ស្រស់​របស់​ការ៉ុត​បានមក​ពី​បេ​តា​ការ៉ូ​ទីន ដែលជា​សារជាតិ​ម្យ៉ាង​នៅក្នុង​ក្រុម​ការ៉ូ​ទីន ដែល​រាងកាយ អាច​បំប្លែង​ជា​វីតាមីន C ។ ដូច្នេះ​តើ​អាច​ការពារ​រោគ​មហារីក​នេះ​បាន​ដោយ​របៀប​ណា ?

​ក្នុង​ឆ្នាំ​១៩៨១ លោក វេជ្ជបណ្ឌិត រី​ឆាត ឆា​គែល ជំនាញ​ផ្នែក​រោគ​ឆ្លង​ពី​សាកលវិទ្យាល័យ​តិច​សាស់ អាមេរិក និង​ក្រុមការងារ​បាន​ប្រមូល​ទិន្នន័យ​ពី​ប្រជាពលរដ្ឋ ២.០០០ នាក់ ដោយ​ស្រាវជ្រាវ​ថយក្រោយ​ទៅកាន់​ឆ្នាំ ១៩៥៧ ថា តើ​ពួកគេ​បាន​បរិភោគ​អាហារ​អ្វីខ្លះ​ក្នុង​ចំនួន​១៩៥ ប្រភេទ​ដែល​បានកំណត់​ទុក និង​មាន​នរណា​ខ្លះ​កើតរោគ​មហារីក​សួត ។​
​លទ្ធផល​ស្រាវជ្រាវ​បាន​រកឃើញថា អ្នក​បរិភោគ​អាហារ​មាន​ជាតិ បេ​តា​ការ៉ូ​ទីន​ច្រើន អាចជួយ​កាត់បន្ថយ អត្រា​ប្រឈម​នឹង​រោគ​មហារីក​សួត ក្នុងនោះ​ទោះបី​អ្នក​ជក់បារី​ច្រើន​ឆ្នាំ​ហើយ​ក៏ដោយចុះ ។​

​ចំណែក​អ្នក​បរិភោគ​អាហារ​ដែលមាន​បេ​តា​ការ៉ូ​ទីន​តិច​បំផុត​នឹង​ប្រឈម​កើតរោគ​មហារីក​សួត ច្រើនជាង​អ្នក​បាន​បរិភោគ​ច្រើន​បំផុត​ដល់​៧​ដង​ឯណោះ ។ ក្រៅពីនេះ​ក្រុម​ពិសោធ​រកឃើញ​ទៀតថា អ្នក​ដែល​ឈប់​ជក់បារី​២-៩​ឆ្នាំ តែ​បានទទួល​សារជាតិ​ក្រុម​ការ៉ូ​ទីន​ក្នុង​កម្រិត​ទាប និង​ប្រឈម​ជាមួយ​ជំងឺមហារីក​បំពង់​អាហារ​ខ្លាំង​ជាង​អ្នក​បរិភោគ​ផ្លែឈើ​ដែលមាន​ជាតិ​ការ៉ូ​ទីន​ខ្ពស់​រហូតដល់​៥ ដង​ទៀតផង ។​

​ក្នុង​មើម​ការ៉ុត​ទម្ងន់​១០០​ក្រាម មាន​ការ៉ូ​ទីន​៣,២៦ មិ​ល្លី​ក្រាម ។ គេ​បាន​ណែនាំ​ថា ការទទួល​ទាន​មើម​ការ៉ុត​ក្នុង​មួយថ្ងៃ​មួយ​មើម​អាច​ការពារ​ជំងឺមហារីក​សួត ។ លើសពីនេះ​ទៀត​ក៏​នៅមាន​វីតាមីន​A វីតាមីន​B6 វីតាមីន​C និង​កាក​សរសៃ​អាហារ​ទៀតផង ។  ចំណែក​ប្រយោជន៍​ដែល​ទទួលបាន​វិញ​ក្នុង​រឿង​សុខភាព​ជួយ​បង្កើត​ខ្លាញ់​នៅក្នុង​ថ្លើម​ជួយ​សម្រួល​ការងារ​ថ្លើម​កាន់តែ​ល្អ និង​ជួយ​ព្យាបាល​អាការ​ស្រវាំងភ្នែក ។​

​មើម​ការ៉ុត​ដែលមាន​គុណភាព​ល្អ​គឺ​មើម និង​សម្បុរ​ស្រស់​គ្មាន​ស្នាម ជាំ ។​គួរ​រក្សា​ការ៉ុត​ក្នុង​ទូទឹកកក​ឱ្យ​ឆ្ងាយ​ពី​ផ្លែ​ប៉ោម ព្រោះ​ឧស្ម័ន​អេ​ទី​ឡែ​ន​ដែល​ភាយ​ចេញពី​ផ្លែ​ប៉ោម​នឹង​ធ្វើឱ្យ​ការ៉ុត​មាន​រសជាតិ​ល្វីង ៕