
មានវិធីសាស្ដ្រមួយចំនួនអាចជួយលោកអ្នកក្នុងការកំចាត់មុនខ្សាច់នៅលើផ្ទៃមុខបានដូច ជា ៖
- ទឹកឃ្មុំ ៖ កំដៅទឹកឃ្មុំឱ្យក្ដៅអ៊ុនៗរួចយកទៅលាបនៅលើបរិវេណដែលមានបញ្ហា រួចទុកចោលរយៈពេលពី១០ទៅ១៥នាទី បន្ទាប់មកត្រូវលាងចេញ ព្រោះទឹកឃ្មុំមានប្រសិទ្ធភាពច្រើនក្នុងការកំចាត់មុនខ្សាច់ ។
- ទឹកក្រូចឆ្មារ ៖ ត្រូវយកទឹកក្រូចឆ្មារទៅលាបនៅលើបរិវេណកើតមុនខ្សាច់ក្នុងមួយ ថ្ងៃពី២ទៅ៣លើក ដោយទឹកក្រូចឆ្មារនឹងធ្វើឱ្យស្បែកមុខឡើងតឹងជួយកាត់បន្ថយការកើត មុនខ្សាច់បានមួយកំរិត ។
-ដំឡូងបារាំង ៖ ដំឡូងបារាំងឆៅត្រូវហាន់តូចៗរួចយកទៅដាក់នៅលើស្បែកដែលមានបញ្ហា មួយសន្ទុះ ទើបលាងទឹកចេញ ។ ប្រសិនបើលោកអ្នកចាប់អារម្មណ៍លើការសំអាតមុនខ្សាច់ និងមុនក្បាលខ្មៅចេញពីលើស្បែកមុខ លោកអ្នកគួរសាកល្បងអនុវត្ដតាមវិធីសាស្ដ្រខាងលើនឹងឃើញពីលទ្ធផលមិន ខាន ៕