មុនអាច បន្សល់អោយអ្នកនូវសន្លាក និងស្នាមដែលងាយនឹងមើលឃើញ 
ហើយវាអាចនឹងធ្វើអោយអ្នក បាត់បង់នូវ ជំនឿចិត្តលើខ្លួនឯង។ 
ការណែនាំខាងក្រោមនេះ នឹងជួយផ្តល់អោយអ្នកនូវវិធីងាយៗ ក្នុងការបំបាត់ពួកវា ចេញពីផ្ទៃមុខរបស់អ្នក ។
         
បញ្ឈប់ការញេចមុន ។ ការស្ទាបអង្អែល 
នឹងកាន់តែធ្វើអោយវារីកធំ និង ឡើងក្រហម។ ប្រសិនបើអ្នកពិត 
ជាចង់ញេចវាចេញនោះ អ្នកត្រូវប្រាកដថា កន្លែងនោះ និង ដៃរបស់អ្នកស្អាត និង 
មិនមានការចំលងរោគ។ វិធីសាស្ត្រដ៏ល្អបំផុត ក្នុងការដោះស្រាយនឹងសន្លាក និង 
ស្នាមដាច់រលាត់ ដោយសារមុន នោះគឺអ្នក គ្រាន់តែទុកវាអោយបាត់ ដោយខ្លួនឯង។ 
អ្នកត្រូវរក្សាកន្លែងដែល មានផលរំខាននោះអោយស្អាតល្អ និង លាប គ្រឿង 
សំអាតតិចតួចបំផុត នៅលើវាតាមដែលអាចធ្វើបាន ។
         
ត្រូវផ្តល់សំណើម និង ការពារវា ។  
តែងតែប្រើនូវក្រែមផ្តល់សំណើម ដែលគ្មានជាតិខ្លាញ់ និង មានជាតិ SPF ។ 
ប្រើក្រែមការពារកំដៅថ្ងៃ អោយបានល្អ ដែលមានកម្រិត SPF ៣០ នៅលើផ្ទៃមុខ និង 
ដងខ្លួន។
         
ប្រើក្រែមបំបាត់ ស្នាមសន្លាក។  បន្ទាប់ពីការរលាករោល 
នោះនឹងមានការកើនឡើងនូវជាតិពណ៌ ខ្ពស់ ( ស្នាមពណ៌ក្រហម ឬ ត្នោត) នៅលើស្បែក ។ 
អ្នកអាចប្រើផលិតផលបំបាត់ស្លាកស្នាម មួយចំនួនដូចជា ៖ Nucellle Mandelic Acid, 
Zenmed , ទឹកសូលុយស្យុង Neutrogena Advanced  ដែលជួយបកស្នាម មុន 
នៅលើស្បែកជាដើម ។ ចំពោះស្នាមប្រហោង ខូង និង មានស្នាមពៀច នៅក្រោមស្បែក 
វិធីព្យាបាលដ៏ មាន ប្រសិទ្ធភាពបំផុតនោះគឺ 
អ្នកត្រូវទៅជួបជាមួយនឹងគ្រូពេទ្យសើរស្បែក ។
         
សាកល្បងប្រើក្រែមប្តូរពណ៌ស្បែក ។ មានផលិតផល 
ក្រែមប្តូរពណ៌ស្បែកជាច្រើន ប្រភេទដែលមានដាក់ លក់នៅលើទីផ្សារ។ 
វាអាចនឹងស្តាប់ទៅ ដូចជាមានការឈឺចាប់ ប៉ុន្តែវាមិនមែនដូចដែល អ្នកគិតនោះទេ 
។ Hydroquinone គឺជាក្រែមមួយ ដែលមានប្រសិទ្ធភាពយ៉ាងខ្លាំង 
ហើយដើម្បីទិញវាបាន នោះទាល់តែអ្នក បានទទួលវេជ្ជបញ្ជាពី គ្រូពេទ្យ។ 
តែទោះជាយ៉ាងណាក៏ដោយ អ្នកអាចទិញផលិតផល ផ្សេងទៀតដែល 
មិនសូវមានឥទ្ធិលខ្លាំងពេក ពីតាមឱសថស្ថាននានា។ អ្នកត្រូវលាប 
តិចៗនៅលើបរិវេណដែលមាន ផលប៉ះ ពាល់ អោយបានពីរដងក្នុងមួយថ្ងៃ។ 
វាអាចនឹងជួយអ្នកបាន ប៉ុន្តែអ្នកត្រូវប្រើវា ក្នុងរយៈពេលមួយខែ ដើម្បី 
បានឃើញនូវការវិវត្ត បានល្អប្រសើរ ។
         
ប្រើក្រែមអង់ទីប៊ីយ៉ូទិក ។ ប្រសិនបើអ្នកប្រើវា 
នៅពេលយប់ នោះវានឹងអាច កាត់បន្ថយ និង បំបាត់នូវស្លាកស្នាមទាំងអស់ នោះបាន។ 
ចូរកុំលាបវាច្រើន ពេកនៅត្រង់ចំណុចតែមួយ វាអាចបណ្តាល អោយស្បែករបស់អ្នក 
ឡើងជាតិខ្លាញ់ជ្រុល ។
         
អ្នកអាចប្រើទឺកដែលមានលាយ អុកស៊ីសែន ឬ  
ឈ្មោះម្យ៉ាងទៀតដែលគេហៅថា សូលុយស្យុង Hydrogen Peroxide ។ ចូរចងចាំថា 
សូលុយស្យុងនេះគឺ ហាក់នឹងធ្វើអោយស្បែកអ្នក ប្រែជាស។ អ្នកនឹងអាចឃើញពី 
ភាពខុសគ្នារវាងពណ៌ស្បែកធម្មជាតិរបស់អ្នក និង 
ពណ៌នៃស្បែកដែលបានប្រើប្រាស់វា។ ចូរកុំមានការ ព្រួយបារម្ភ ភាពខុសគ្នានេះ 
គឺនឹងមិនមាននៅថ្ងៃបន្ទាប់នោះទេ ។ មានមនុស្សមួយចំនួន បានជឿថា 
ការប្រើសូលុយស្យុងប្រភេទនេះ អាចនឹងនាំអោយអ្នក កើតជំងឺមហារីក នៅពេលដែលអ្នក 
បានលាបវា នៅលើស្បែក ពីព្រោះគេបានគិតថា វាបានបង្កើតនូវ រ៉ាឌីកាល់សេរី 
នៅក្នុងស្បែក រួចសំលាប់កោសិកា ស្បែកសំខាន់ៗ ។
         
ប្រើសារជាតិគីមីសម្រាប់បកស្បែក។  ក្នុងករណីធ្ងន់ធ្ងរជាងនេះ 
សារជាតិគីមីសម្រាប់ បកស្បែកអាចជា ជម្រើសរបស់អ្នក។ សារជាតិគីមីនេះ 
អាចធ្វើអោយស្រទាប់ស្បែកដែលចាស់ និង បានបំផ្លាញ របកចេញ និង 
បញ្ចេញមកវិញនូវស្បែកថ្មី និង ខ្ចី។ តែទោះជាយ៉ាងណាក៏ដោយ 
អ្នកមិនត្រូវសម្រេចចិត្តប្រើ វាភ្លាមៗ នោះទេ 
តាមដែលនេះជាទំរង់មួយនៃការវះកាត់ កែសម្ផស្ស 
ដូច្នេះវាតែងតែអាចផ្តល់នូវគ្រោះថ្នាក់ ។
         ក្រែមវីតាមីន 
E មានដំណើរការយ៉ាងល្អចំពោះស្នាមសន្លាក គ្រប់ប្រភេទ។ អ្នកអាច 
ទិញយកគ្រាប់ថ្នាំទន់ នៃសារជាតិវីតាមីន E ដែលមានដាក់លក់នៅទីផ្សារ។ 
រួចកាត់ស្រទាប់ទន់នោះចេញ និងយក ប្រេងវីតាមីន E មកលាបលើស្នាម 
សន្លាកណាមួយរបស់អ្នក។
         ប្រេងផ្កាកូលាប 
គឺជាប្រេងធម្មជាតិដ៏អស្ចារ្យ មួយសម្រាប់ស្បែករបស់អ្នក។ វាអាចជួយព្យាបាល 
ការរលាកស្បែក, មុន និង ជំងឺត្រអក និង អាចប្រើវាដើម្បីកាត់បន្ថយ 
ស្នាមសន្លាក និង ស្នាមជ្រាវជ្រួញ ។
         ប្រើ Collegen 
Fillers ។ មុនអាចធ្វើអោយមុខ អ្នកមានស្នាមប្រហោង ឬ  
ស្នាមពៀចនៅក្រោមស្បែករបស់ អ្នក ដែលជាធម្មតា ត្រូវបានគេស្គាល់ថា 
ជាស្នាមខូង ឬ ស្នាមរណ្តៅ។ ប្រសិនបើវាពិតជា មានផលប៉ះពាល់ ដល់ 
ទំនុកចិត្តរបស់អ្នក នោះអ្នកអាចប្រើ collegens fillers លាបនៅត្រង់ចំណុចនោះ 
ដើម្បីបំពេញស្នាម ប្រហោងនោះ និង ធ្វើអោយស្បែករបស់អ្នករាបស្មើរ និង 
មានពណ៌ស្បែកស្រស់ថ្លា។ អ្នក ត្រូវប្រាកដ ថាអ្នកបាន លាបវាជារៀងរាល់ថ្ងៃ ៕
