អាថ៌កំបាំងខាងក្រោមនេះជារឿងដែល អ្នកចង់បានរាងស្វែលទាំងឡាយត្រូវ តែដឹង
ពីព្រោះ រាងស្រឡូនស៊្វែលនឹង ជារបស់អ្នក ឬ
យ៉ាងណានោះគឺវាចំណុះទៅលើជាតិខ្លាញ់ នេះតែម្តង ។
១- ការទទួលទានអាហារពេលយប់ មិនមែនធ្វើឱ្យធាត់ជានិច្ចនោះទេ
ធាត់
ឬ មិនធាត់ វាមិនមែនស្ថិតនៅលើពេលវេលានោះទេ ។ ផ្ទុយទៅវិញ
វាស្ថិតនៅលើប្រភេទនៃអាហារ បរិមាណអាហារ និង ពេលដែលអ្នកទទួលទាន
វាចូលទៅឯណោះទៅវិញទេ ។ បើអ្នកទទួលទានអាហារពេលយប់ ប៉ុន្តែទទួលទានតិច និង
មានកាឡូរីតិចនោះ អ្នកក៏នឹងមានជាតិខ្លាញ់ក្នុងរាងកាយទាប
ជាងការទទួលទានអាហារថ្ងៃ ត្រង់បែបច្រើនៗ រហូតទាល់តែបន្សល់ជាតិខ្លាញ់
ប្រមូលផ្តុំក្នុងរាងកាយយ៉ាងច្រើន ។ ដូច្នេះវិធីទទួលទានល្អបំផុត
គឺអ្នកគួរតែទទួលទានតិចៗ ប៉ុន្តែច្រើនដង ។ ធ្វើបានបែបនេះធានាថា
ភាពធាត់នឹងមិន មានឱកាសមកសួរសុខទុក្ខ អ្នកឡើយ ។
២- រាងកាយដុតបំផ្លាញជាតិអាល់កុលបានលឿនជាងអាហារ ប្រភេទផ្សេងៗបានដឹងដូច្នេះ
អ្នកចូលចិត្តផឹកស្រាទាំងឡាយកុំអាលថ្ងូរ ពីព្រោះទោះបីជា
ប្រព័ន្ធដុតបំផ្លាញធ្វើការបានច្រើន ប៉ុន្តែស្រាក៏មិនជួយឱ្យអ្នកមានរាងស៊្វែល
ស្អាតដែរ ដោយសារតែខណៈដែលប្រព័ន្ធដុតបំផ្លាញដុតបំផ្លាញជាតិអាល់កុល នោះ
គឺវាអាចដុតបំផ្លាញជាតិខ្លាញ់ពីអាហារបានតិចបំផុត ។ ដូច្នេះជាតិខ្លាញ់
ដែលបានពីការទទួលទានអាហារនោះ ទើបមិនត្រូវបានដុតបំផ្លាញ ប៉ុន្តែបែរ
ជាត្រូវប្រមូលផ្តុំទុកនៅត្រង់ក្បាលញេះ និង កំប៉េះគូទរបស់អ្នកវិញ ។
៣- ហិតញយៗជួយឱ្យរាងកាយស៊្វែល
បើមិនជឿសូមកុំមើលងាយ
ពីព្រោះអ្នកដែលមើលងាយត្រូវបានវត្ថុស័ក្តិសិទ្ធិ
ដាក់ទោសឱ្យធាត់ច្រើននាក់មកហើយ ! ការហិតក្លិនអាហារយូរៗមុននឹងចាប់ផ្តើម
ទទួលទាន ធ្វើឱ្យយើងទទួលទានបានតិចពិតមែន ព្រោះថាពេលដែល យើងធុំក្លិន
ពេលនោះរាងកាយនឹងបញ្ជូនទិន្នន័យទៅកាន់ប្រព័ន្ធប្រសាទផ្នែកដែលគ្រប់គ្រងភាពចង់អាហារ
ធ្វើ ឱ្យយើងចង់ទទួលទាន ។ ប៉ុន្តែបើហិតយូរៗ
ខួរក្បាលរបស់យើងក៏នឹងបញ្ឆោតឱ្យគិតថា យើង បានទទួលទានអាហារនោះចូលទៅហើយ
កត្តានេះញ្ញ៉ាំងឱ្យប្រព័ន្ធប្រសាទដែលគ្រប់ គ្រងភាពចង់អាហារធ្វើការបានតិច ជា
ហេតុធ្វើឱ្យយើងមិនសូវចង់ទទួល ទាន និង ទទួលទានបានតិចៗ ។
៤- ទម្ងន់កើនមិនមែនបាន សេចក្តីថា សុទ្ធតែធាត់ ជានិច្ចនោះទេ
តួលេខនៅលើភ្នែកជញ្ជីងមិនមែន
ជាកត្តាកំណត់ភាពស្អាតល្អនៃរាងកាយនោះ ទេ ពីព្រោះជញ្ជីងរបស់អ្នកមិនអាច
ញែកឱ្យដាច់បានថា ផ្នែកណាគឺទម្ងន់នៃឆ្អឹង និង សាច់ដុំ
ហើយផ្នែកណាជាទម្ងន់នៃខ្លាញ់ ។ បើអ្នកហាត់ប្រាណឱ្យរាងកាយមាំមួន
នោះសំណុំសាច់ដុំក៏នឹងមានច្រើន ដែលកត្តានេះធ្វើឲ្យទំងន់លើភ្នែកជញ្ជីងកើនឡើង
ទៅតាមនោះដែរ ប៉ុន្តែរូបរាងបែរជាស្គមវិញ ។ ដូច្នេះអ្នកមិនត្រូវផ្តល់ភាព
សំខាន់ទៅលើទម្ងន់ខ្លួនខ្លាំងពេកទេ ។
ផ្ទុយទៅវិញគួរតែផ្តោតការយកចិត្តទុកដាក់
ទៅលើភាពតឹងណែននៃរាងកាយជាការប្រសើរជាង ។ និយាយជារួម
ប្រសិនបើយើងស្លៀកពាក់សម្លៀកបំពាក់រួចហើយមើលទៅឃើញថាល្អស្អាតនោះ គឺបាន
សេចក្តីថាទម្ងន់ត្រឹមត្រូវសមរម្យហើយ ។
៥- ដេកតិចក៏ធាត់ដែរ
ពីព្រោះការទទួលទានដំណេកមិនបានគ្រប់គ្រាន់
វានឹងឱ្យប្រព័ន្ធដុតបំផ្លាញ ខ្សោយ និង ធ្វើការមិនសូវបានល្អ
ដែលជាសារធាតុធ្វើឱ្យពេលដែលយើងទទួល ទានអាហារចូលទៅ
គឺនៅសល់គរទុកក្លាយជាខ្លាញ់លើសទាំងអស់ ។
៦- មុនមានរដូវ ស្ត្រីច្រើនតែឡើងទម្ងន់
ពីព្រោះពេលជិតមានរដូវ
អ័រម៉ូនក្នុងរាងកាយនឹងមានការប្រែប្រួល ធ្វើ ឱ្យរាងកាយត្រូវឃាត់ទឹកទុកច្រើន
។ ទម្ងន់ដែលកើនឡើងក្នុងអំឡុងពេលនេះ គឺទឹកដែលរៀបរាប់ខាងលើនេះឯង ។
ក្នុងរយៈពេលនេះ ស្ត្រីគួរតែតមអាហារ
ប្រៃរួមទាំងអាហារដែលមានជាតិការបូអ៊ីដ្រាតខ្ពស់ ដូចជា ភីហ្សា នំដូណាត់
នំប៉័ង ពីព្រោះការបូអ៊ីដ្រាតនឹងធ្វើឱ្យរាងកាយមានអាការហើម ជាហេតុធ្វើឱ្យ
យើងមើលទៅកាន់តែធាត់ដែរ ។
៧- បុរសជាមូលហេតុមួយនៃភាពធាត់
រឿងនេះវាហាក់ដូចជាគ្រាន់តែជាការគំរាម
ប៉ុន្តែគេបានដកពិសោធរួចមក ហើយថា វាគឺជាសច្ចភាព !
ពីព្រោះពេលស្រីៗទៅណាមកណាជាមួយស្រីៗគ្នាឯង បើនិយាយញក្យថាសម្រករាង
ពួកគេគ្រប់គ្នានឹងយល់ យល់ចិត្ត និង ជួយគាំទ្រ ។
ប៉ុន្តែបើទៅជាមួយសង្សារកុំសង្ឃឹមនោះ ព្រោះគេមិនសុខចិត្តទ្រាំអង្គុយទទួល
ទានសាលាដ៍បន្លែជាមួយអ្នកគ្រប់ពេលអាហារនោះទេ ។ ដូច្នេះហើយបានជា
អ្នកមានសង្សារច្រើនតែខូចរាងរៅជាស្វ័យប្រវត្តិ ពីព្រោះមុខម្ហូបជាប្រចាំ
ដែលធ្លាប់ទទួលទាន វាបានក្លាយជាអតីតកាលទៅហើយ ។ សព្វថ្ងៃអ្នកដែល
មានសង្សារមានការហូបចុកភាគច្រើនគឺ ភីហ្សា ហាំប៊ឺហ្គឺរ បាយម្ហូបពេញតុ
ដែលជាម្ហូបប្រុសស្នេហ៍ចូលចិត្ត រឿងអីមិនធាត់ ។
៨- ផឹកទឹកត្រជាក់មិនធ្វើឱ្យស្គមឡើយ
ធ្លាប់មានរបាយការណ៍ថា
ការផឹកទឹកត្រជាក់ខ្លាំងនឹងធ្វើឱ្យរាងកាយត្រូវប្រើ
ថាមពលច្រើនធ្វើឱ្យស្គមបាន ។ ប៉ុន្តែលទ្ធផលនៃការសិក្សាស្រាវជ្រាវចុង
ក្រោយបង្អស់បានឱ្យដឹងថា ថាមពលដែលប្រើក្នុងការប្តូរទឹកត្រជាក់ឱ្យទៅជា
សីតុណ្ហភាពធម្មតា វាមានឥទ្ធិពលតិចបំផុតមិនអាចដល់ថ្នាក់ធ្វើឱ្យស្គមបានទេ ។
ផ្ទុយទៅវិញ ភាពត្រជាក់របស់ទឹកបែរទៅជាធ្វើឱ្យខ្លាញ់ដែលបានពីអាហារដែល
យើងទទួលទាន នឹងកកជាដុំៗតោងជាប់នៅតាមភ្នាសញេះវៀន ។ បើមាន ខ្លាញ់បែបនេះច្រើន
នោះការស្រូបយកវីតាមីនរបស់ញេះវៀនក៏នឹងបាត់បង់ ធ្វើ ឱ្យរាងកាយចុះខ្សោយ និង
មានជំងឺតម្កាត់ផ្សេងៗទៀតជាច្រើន ៕